More

    បុរសម្នាក់ ជិះម៉ូតូទៅយកកូន នៅកន្លែងធ្វើការ ត្រូវរថយន្តមិនស្គាល់ម៉ាក បើកកៀរ បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកកន្ទុយរថយន្ត ចតលេីចិញ្ចេីមផ្លូវបោ-កក្បា-លស្លា-ប់

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ខណ:ជិះម៉ូតូទៅយកកូននៅកន្លែងធ្វេីការស្រាប់តែមានរថយន្តមិនចាំម៉ាកបេីកមកកៀរបណ្តាលឲ្យរេចង្កូតជ្រុលទៅបុកកន្ទុយរថយន្តចតចោលលេីចិញ្ចេីមផ្លូវពេញទំហឹង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងត្បូងច្រកចូលវត្តពោធិ៍វ័ន តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

    ជនរងគ្រោះឈ្មោះផន ឌឹម ភេទប្រុសអាយុ៥៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេកកេីតហេតុគេបានឃេីញរថយន្តកុងតៃន័រមួយគ្រឿងបានមកឈប់នៅចំណុចកេីតហេតុរួចដោះកន្ទុយទុកចោលនៅចិញ្ចេីមផ្លូវក្នុងទិសដៅពីជេីងទៅត្បូងហេីយបេីកក្បាលរថយន្តទៅបាត់ទៅ ។ លុះមកដល់វេលាកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកBeat ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ1GX- 4013 ធ្វេីដំណេីរតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូងទាំងមេឃកំពុងធ្លាក់ភ្លៀងផងនោះខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងបេីកបរមកពីក្រោយហេីយបានកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យជ្រុលចង្កូតទៅបុកគូទកន្ទុយរថយន្តពេញទំហឹងរងរបួសធ្ងន់ធ្ងរ។
    ប្រភពដដែលបានបន្តថា ភ្លាមនោះក៏ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗដោយអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនុងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងកន្ទុយរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំស្វែងរកម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img