More

    រថយន្តម៉ាស្ដារបត់ឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូលឿនបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជេីង

    spot_img

     

    ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាកម៉ាស្តារមួយគ្រឿង ខណៈកំពុងបត់ឆ្វេងឆ្លងផ្លូវ ត្រូវបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមកបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរបួសបាក់ជេីង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចច្រកចូលបុរីប៉េងហួត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1L-1670 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តសេរីទំនើបម៉ាក ម៉ាស្ដា ត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BM-4662 បើកបរដោយនារីពីរនាក់ ទិសដៅពីជើងទៅត្បូងបានបត់ឆ្វេងឆ្លងផ្លូវបំណងចូលបុរី ចំថ្ពាល់ខាងស្ដាំរថយន្តពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូបាក់ជេីងទាំងសងខាងរងរបួសធ្ងន់ ហេីយភ្លាមៗប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះ យកទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗ ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ មកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img