More

    រថយន្តហ៉ីយ៉ានដាយប្រភេទដឹកទំនិញមួយគ្រឿងបើកបុកម៉ូតូកិនបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូ ហេីយត្រូវរថយន្តហ៉ីយ៉ាន់ដាយប្រភេទដឹកទំនិញមួយគ្រឿងបេីកបុកពីក្រោយនិងកិន ហើយអូសម៉ូតូប្រហែល៥០មែត្រ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សពជនរងគ្រោះ មានឈ្មោះ ហៃ គីណូ អាយុ ជាង ៤០ ឆ្នាំ មុខ របរ វិស្វករ ស្នាក់នៅ បុរី ពិភព ថ្មី ចំការ ដូង ខណ្ឌ ដង្កោ ។
    អ្នក បេីក បរ រថយន្ត ឈ្មោះ ថា គៀរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បេីក រថយន្ត ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HV -3218 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងទៅត្បូងតាមផ្លូវលេខ២១៧ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៉ីយ៉ាន់ដាយប្រភេទដឹកទំនិញពណ៌សឆ្នូតក្រហម ពាក់ស្លាកភ្នំពេញ3D- 8306 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជេីងទៅត្បូង ក៏ជ្រុលបុកម៉ូតូពីក្រោយបណ្តាលឱ្យម្ចាស់ម៉ូតូដួលចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ហេីយរថយន្តព្យាយាមបេីកគេចខ្លួនអូសទាំងម៉ូតូបានប្រហែល៥០ម៉ែត្រ ក៏ឈប់រថយន្តតៃកុងចុះរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងតៃកុងរថយន្តទៅរក្សាទុករកចាំដោះស្រាយតាមច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img