More

    កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុចុះបង្រ្កាប ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) ចំនួន ០៣ទីតាំងផ្សេងគ្នា

    spot_img

    ខេត្តព្រះសីហនុ÷កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចយើងបានចុះបង្រ្កាប ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) ចំនួន ០៣ទីតាំងផ្សេងគ្នា ស្ថិតនៅក្រុម១០ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។

    ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ បញ្ជាអោយមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់អំពីភូមិ.ឃុំ មានសុវត្ថិភាព ដើម្បីកាត់បន្ថយនូវបទល្មើស លួច ឆក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋាន។

    ក្នុងពេលប្រតិបត្តិការបង្រ្កាប សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន បុគ្គលិកហ្គេមបាញ់ត្រីនិងអ្នកចូលលេងល្បែងខុសច្បាប់ បានចំនួន សរុប ១៦នាក់(ប្រុស ១១ និង ស្រី ០៥នាក់)។ ដកហូតទូហ្គេម បាញ់ត្រីចំនួន ០៥ ទូចាក់ត្រី ចំនួន ២ និងទូផ្លែឈើចំនួន ០២។

    បច្ចុប្បន្ន អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមនុស្សទាំង១៦នាក់ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕ ដោយ វ៉ាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img