More

    មនុស្សប្រុសស្រីចំនួន ២ នាក់បើករថយន្ត prius ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ស៊េរីខ្ពស់មួយគ្រឿងបានបុកឃឿនពេញទំហឹងលាន់ដូចរន្ទះអញ្ចឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ខេត្តព្រះសីហនុ៖មានហេតុការណ៍ភ្ញាក់ផ្អើល មួយបានកើតឡើងតាមដងផ្លូវវិថីអូឈើទាលបង្កឡើងដោយមនុស្សប្រុសស្រីចំនួន ២ នាក់បើករថយន្ត prius ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ស៊េរីខ្ពស់មួយគ្រឿងបានបុកឃឿនពេញទំហឹងលាន់ដូចរន្ទះអញ្ចឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំចំណែកអ្នកបើកបររងរបួសធ្ងន់ស្រាល ហេតុការណ៍មួយនេះបានកើតឡើងនៅវេលាម៉ោង ៩:៣០នាទី យប់ថ្ងៃទី ០៦ ខែ វិច្ឆិកាឆ្នាំ២០២១ ក្បែរនៅហ្នឹងដំណាក់ស្ដេចគឺនៅចុងឆ្នេរអារីស្តុន ស្ថិតនៅក្នុងភូមិ ០៤ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យបណ្ដាញព័ត៌មានដឹងថា មុនពេលកើតហេតុបានឃើញរថយន្តម៉ាក Prius ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-9535 បើកបរដោយប្រុសស្រីចំនួន ០២ នាក់ បានបើកបរក្នុងទិសដៅពីឆ្នេរអូរត្រេះមួយសំដៅមកឆ្នេរអូរឈើទាលតេមកដល់ចំណុចកែងចុងអូឈើទាល ២ ក៏បានមកបុកខឿនរួចផ្លោងទៅបុកនិងរនាំងមាត់ឆ្នេរបណ្ដាលឲ្យខូចខាតយ៉ាងដំណំចំណែកមនុស្សប្រុសស្រី ២ នាក់រាំរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកបានធ្វើការវាស់វែងនឹងលើកយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរងចាំដោះស្រាយតាមនីតិវិធី។ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img