More

    រថយន្តហាយលេនឌ័រ បុករថយន្តកាមរីបាឡែន បើកឆ្លងផ្លូវវៀចកង់ម្ខាង

    spot_img

     

    ភ្នំពេញ: រថយន្តហាយឡិនឌ័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្ត កាមរីបាឡែន កំពុងបើកឆ្លងផ្លូវពីចំហៀងបណ្តាលឲ្យងការខាងរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតភ្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-2230ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើឆ្លងផ្លូវ៥៩៨ បត់ក្បាលទៅទិសខាងជើង ជិតផុតទៅហើយ ក៍មានរថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2BD-9695ធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជ្រុលទៅបុកពីចំហៀងរថយន្តកាមរីបាឡែនពេញទំហឹងបណ្ដាលឲ្យវៀចយកង់ក្រោយខាងម្ចាងទៅមុខលែងរួច។ចំណែករថយន្តហាយឡែនឌ័រខូចខាតផ្នែកខាងមុខខាងឆ្វេងនិងបែកកង់ទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកខាងរថយន្តហាយឡែនឌ័របានចេញសំណងចំនួន ៥០០ដុល្លារទៅឲ្យខាងរថយន្តបាឡែនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img