More

    រថយន្ត ford បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តដឹកត្រី មកពីក្រោយ គេចមិនទាន់បុកចំថ្ពល់ខាងមុខ រងការខូចខាត ភាគីទាំងពីរជជែកយកត្រូវរៀងខ្លួន

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តហុីយ៉ាន់ដាយដឹកដីមួយគ្រឿងមកពីក្រោយខំគេចតែមិនផុតជ្រុលទៅបុកស្ពាល់រថយន្តខាងមុខខាងឆ្វេងបណ្ដាលឲ្យរងការខូចខាត ភាគីទាំងពីរជជែកគ្នារកត្រូវរៀងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង ៨យប់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចមុខពន្ធដា ខណ្ឌសែនសុខតាមដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយដឹកត្រីមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3B-9278 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BM-3842ធ្វើដំណើរមកពីក្រោយបានវ៉ារថយន្តដឹកត្រីខាងស្ដាំ រួចបានបត់ឆ្វេងដៃកាត់មុខរថយន្តដឹកត្រី បំរុងឆ្លងទៅផ្លូវម្ខាងទៀត ខណ:នោះរថយន្តដឹកត្រីក៍បានខំគេចមកខាងឆ្វេងដៃអែបទ្រូងផ្លូវ តែមិនផុត បណ្ដាលឲ្យទៅបុកស្ពាល់រថយន្ត ford ខាងមុខខាងឆ្វេងបណ្ដាលឲ្យរងការខូចខាត ភ្លាមនោះភាគីទំាងសងខាងបានជជែកគ្នាយកត្រូវរៀងៗខ្លួន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុ ដោយក័មានតំណាងភាគីទាំងពីរបានចុះមកដល់ដែរ បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជិត២ ម៉ោងដោយខាងភាគីខាងរថយន្ត ford ទារសំណង៨០០ដុល្លារ ដោយខាងភាគីរថយន្តដឹកត្រីឲ្យ ៥០០ ដុល្លារ បន្ទាប់មកភាគីទាំងពីរបានព្រមព្រៀងគ្នា រួចសមត្ថកិច្ចសុំធ្វើកំណត់ហេតុដើម្បីទុករាយការណ៍ទៅថ្នាក់លើបន្ត តែភាគីរថយន្តដឹកត្រីថាមិនបាច់ធ្វើ កំណត់ហេតុអីទេ ខណៈដែលតៃកុងរថយន្តដឹកត្រីគ្មានប័ណ្ណបើកបរទៀត ទើបសមត្ថកិច្ចជំនាញសម្រេចយករថយន្តទាំងពីរគ្រឿង ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយគ្នាបន្ត និងបន្តទៅតាមនិតិវិធីច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img