More

    រថយន្តស៊េរីទំនេីប BMW របស់ តារាសម្តែង អេឡិច ចាន់ត្រា បុកគូទរថយន្តដឹកប្រេង TOTAL រងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាតារា​ សម្តែង និងជាតារា ចម្រៀង គឺលោក អេឡិច ចាន់ត្រា បានបេីករថយន្តស៊េរីទំនេីបBMWទៅបុករថយន្តដឹកប្រេងឥន្ធនៈTOTALពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ត្រង់ចំណុចមុខធានាគារABA តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារច្បារអំពៅ ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះគឺ គេឃេីញរថយន្ត CHENGL ONG ដឹកសាទែនប្រេងឥន្ធនៈTOTAL ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2577 កំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-3976 ដែលបេីកបរដោយបុរសមកបុករថយន្តដឹកប្រេងឥន្ធនៈTOTALពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កវិលត្រឡប់ក្រោយខ្ទេចមួយកំណាត់មុខ ។ ចំណែករថយន្តដឹកសាទែនTotal បានរងការខូចខាតកាងខាងក្រោយបន្តិចបន្ទួច និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់ ហេីយធ្វេីការសម្របសម្រួលដល់ភាគីទាំងសងខាងអស់មួយសន្ទុះធំ ទេីបចុងក្រោយបញ្ចប់រឿង ត្រឹមយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img