More

    ជនជាតិចិនបើករថយន្ត បុករះកន្លែងលក់គុយទាវ និងបាយឆា បណ្ដាលឲ្យស្ត្រីជាលក់ម្នាក់ រងបួសធ្ងន់ និងខូចខាតសម្ភារៈលក់ដូរមួយចំនួនធំ

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហ្វត មួយគ្រឿងបុករះកន្លែងលក់គុយទាវនិងបាយឆា និងទឹកក្រឡុកបណ្តាលឲ្យរងការខូចខាតសម្ភារៈលក់ដូរមួយចំនួនធំ នឹងនារីជាអ្នកលក់ដូរម្នាក់រលាកទឹកក្តៅរបួសធ្ងន់។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវហាណូយខាងជើងស្ពានអាកាសផ្សារដីហុយប្រមាណជា ១០៩ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តហ្វត មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BI-7818 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងស្ដាំដៃបុករះកន្លែងលក់គុយទាវនឹងបាយឆានិងទឹកក្រឡុក បណ្ដាលឱ្យសម្ភារៈលក់ដូរមួយចំនួនដួលនិងបែកបាក់រាយប៉ាយខូចខាតអស់មួយចំនួនធំ និងបណ្ដាលឲ្យនារីម្នាក់ជាអ្នកលក់ដូររលាកទឹក្តៅ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបងប្អូនជាពលរដ្ឋធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកិច្ច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងអ្នកបើកបរ ទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img