More

    អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ល្វែង និងរោង១ខ្នង បង្កការភ្នាក់ផ្អើលទាំងយប់នៅក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ល្វែង និងរោង មួយខ្នង បង្កការភ្នាក់ផ្អើលទាំងយប់នៅម៉ោង១០.៣០នាទីយប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យបង្កឲ្យមានការឆាបឆេះនេះ បណ្តាលមកពីទុរស្សេចរន្តអគ្គី ។ ដោយឡែកប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុវិញបានបញ្ជាក់ថា អគ្គីភ័យខាងលើនេះ ឆេះផ្ទះអស់មួយខ្នង ស្មើនិង២ល្វែង សាសង់ពីឈើលាយដែកប្រក់ស័ង្កសី និងឆេះរោងមួយខ្នងសង់អំពីឈើប្រក់ស័ង្កសីផងដែរ ក៏ប៉ុន្តែភ្លាមៗនោះ មិនទាន់អាចកំណត់ពីទំហំនៃការខូចខាតបានទេ។


    ក្រោយពីកើតហេតុភ្លាមៗនោះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគបាលក្រុងប៉ោយប៉ែត រួមទាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង និងនាំយករថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង សហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជួយបាញ់ពន្លត់រលត់ទាំងស្រុង ក៏ប៉ុន្តែដោយសារតែរោង និងផ្ទះសង់អំពីឈើទើបអគ្គីភ័យឆាបឆេះលឿនបណ្តាលឲ្យខូចខាតទាំងស្រុងតែម្តង។ តែយ៉ាងហោចណាស់មិនបណ្តាលរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយក៏បានទប់ស្កាត់មិនឲ្យឆ្លងរីករាលដាលនៅផ្ទះអ្នកជិតខាងផ្សេងទៀតផងដែរ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img