More

    បើករថយន្តស៊េរីទំនើបជ្រុលទៅបុកបង្គោលភ្លើងបោកនិងជញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែង រងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹងហើយបានបោកទៅនឹងបញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករបួស ។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខឃ្លាំងលក់រថយន្តមួយកន្លែង ជាប់នឹងរង្វង់មូល (នាងកេណ) តាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខកម្ពុជាMONIKA 09ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុខាងលើបានរេខង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹង បណ្តាលឲ្យរថយន្តទៅបោកនឹងជញ្ជាំងឃ្លាំងលក់រថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ឯរថយន្តបង្ករងការខូចខាតស្ទើរទាំងស្រុង។បន្ទាប់មកអ្នកបើកបរនិងអ្នករួមដំណើរបានចុះពីលើរថយន្តហើយយកស្លាកលេខរថយន្តយកទៅជាមួយ រួចគេចខ្លួនបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ បន្ទាប់មកក៍ឃើញម្ចាស់រថយន្តបានមកកន្លែងកើតហេតុវិញ រួចសមត្ថកិច្ខឲ្យធ្វើការសម្របសម្រួល ជាមួយម្ចាស់ឃ្លាំងលក់រថយន្តដើម្បីបញ្ចប់េរឿងនៅកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img