More

    រថយន្តហុីយ៉ាន់ដាយ បើកវ៉ាជែងទៅបុ-កម៉ូតូសណ្តោងរុឺម៉ក បណ្តាលឲ្យបុរសម្នា-ក់ស្លា-ប់នៅកន្លែ-ងកើតហេ-តុ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ត្រូវបានរថយន្តហ៊ីយ៉ាន់មួយគ្រឿងបើកវ៉ាជែងមកបុកពេញទំហឹង កាលពីវេលាម៉ោង៧ និង ៤០ នាទីយប់ថ្ងៃទី ២៤ខែតុលាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរា ជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះកើតផុន ភេទប្រុស អាយុ៤៨ ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តហុីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ3D-4896បើកបរដោយបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀត បានធ្វើដំណើរទិសដៅពីលិចទៅកើត បានវ៉ាជែងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតខាងលើ បានជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងបើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្មាពីកើតទៅលិចពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូសណ្ដោងរុឺម៉កស្លាប់នៅនឹងកើតហេតុ យ៉ាងអណោចអធម៌។ភ្លាមនោះតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនបានភ្លាមៗរួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ធ្វើការសួរបន្ត និងរង់ចាំទុកប្រគល់ជូនជំនាញ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូនិងតែកុងរថយន្តបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការថានគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img