More

    រថយន្តLAND ROVER បុករថយន្តlexus ត្រង់ចំណុចផ្លូវបែកជាបួន ក្រឡាប់ផ្ងាជើម្ខាង រួចបើករត់គេចខ្លួនបាត់

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកLAND ROVERមួយគ្រឿងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត lexus rx330 ពីចំហៀងខាងក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ចំណែករថយន្តបង្ក បើករត់គេចខ្លួនបាត់ បន្សល់ទុកស្លាកសំគាល់រថយន្តនិងកាងខាងមុខនៅកន្លែងកើតហេតុ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខសំអាងការ វិមានមង្គល តាមបណ្ដោយផ្លូវ ២០៥ កែងនឹងផ្លូវ ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តlexus rx330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL-2001ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០៥ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាកLAND ROVER មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ ៣១០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត lexus ពីចំហៀងខាងក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្តាលក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ បានបន្សល់ទុកស្លាកសំគាល់រថយន្តនិងកាងខាងមុខនៅនឹងកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុក្រោយមកម្ចាស់រថយន្តបានសុំយករថយន្តទៅផ្ទះវិញដើម្បីជួសជុលខ្លួនឯង នឹងរង់ចាំមកដាក់ពាក្យបណ្ដឹងបន្តដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយគ្នាតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img