More

    រថយន្ត កាមរីហាយប្រ៊ីត ប្រលះទ្រូងផ្លូវ ក្រឡាប់ផ្ងារជេីង ទ្រមេឃ

    spot_img

     

    ភ្ភ្នំពេញ: ររថយន្តកាមរីហាយប្រ៊ីតមួយគ្រឿងបោះពួយក្នុងល្បឿនលឿនបានជ្រុលទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងយ៉ាងច្រង៉ាង ។

    ហេតុការកើតឡើង កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នៅក្បែរស្ទុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១០៥ ក្នុងសង្កាត់សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាក កកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-8191 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជេីងទ្រមេឃ ឯរបាំងថ្មខូចខាតចំនួនពីរផ្ទាំង ។ ខណៈនោះក៏ឃេីញមានមនុស្សប្រុស៣នាក់ និងស្រីម្នាក់លូនចេញពីរថយន្ត ដោយស្ថានភាពរបួសស្រាល ។

    ក្រោយកេីតហេតុ តៃកុងរថយន្តបង្កនិងអ្នកដំណេីរបានចាកចេញពីកន្លែងកេីតហេតុទុករថយន្តចោល ឲ្យសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img