More

    បុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលចង្កូតឡើងលើសួនផ្លូវភ្លោះ កល់ជាប់ទៅមុខលែងរួច

    spot_img

     

    ភ្នំពេញ:បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកខឿនសួនរួចបន្តឡើងទៅលើសួនផ្លូវភ្លោះ កល់ជាប់បណ្ដាលឱ្យរថយន្ដរងការខូចខាតយ៉ាងដំណំ ចំណែកខឿនសួនរងការខូចខាតអស់ជាច្រើនកង់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ នៅចំណុចផ្លូវភ្លោះ ផ្លូវសហព័ន្ធរុស្ស៊ី មុខធនាគារអេប៊ីអី ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ: រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AC-5773 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនសួនបណ្ដាលឲ្យខូចខាតជាច្រើនកង់ឯរថយន្តបន្តឡើងលើសួនកល់ជាប់ទៅមុខលែងរួច។ចំណែករថយន្តរងការខូចខាតយ៉ាងដំណំនិងហុយចេញពីរម៉ាសុីនសំណាងល្អមិនឆេះ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img