More

    ទឹកជំនន់ជន់ឡើង02ដងផ្ទួនៗ ឆ្នាំ2021 កម្លាំងចម្រុះកំពុង ជម្លៀសកើនឡើងជាង100គ្រួសារ នៅក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ ឆ្នាំ2021នេះ ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កើតឡើងរហូតដល់ចំនួន02ដងផ្ទួនៗ លើកទី02នេះ គិតត្រឹមល្ងាចថ្ងៃទី20 ខែតុលា ឆ្នាំ2021 ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស នៅក្រុងប៉ោយប៉ែត មានចំនួន116នាក់គ្រួសារ។


    យោងតាមរបាយការណ៍ក្រុងបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី20 ខែតុលា ឆ្នាំ2021នេះ ទឹកជំនន់បានកំពុងបន្តកើនឡើង គួរឲ្យគត់សំគាល់ អាជ្ញាធររួមទាំងកងកម្លាំងទាំងបី បានធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែនកម្ពុជា.ថៃ មកទីទួលសុវត្ថភាព។ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មានចំនួន02សង្កាត់ កំពុងរកការជន់លិច និងកំពុងជម្លៀសពលរដ្ឋមកទីទួលសុវត្ថភាពចំនួន4ទីតាំង។

    នៅក្នុងសង្កាត់ប៉ោយប៉ែត ពលរដ្ឋដែលត្រូវបានជម្លៀស មករកទីទួលសុវត្ថភាពចំនួន2កន្លែង នៅទីទួលសាលាកូរ៉េមាន49គ្រួសារ និងវត្តបាលិលេយ្យ 29គ្រួសារ។ ចំណែកសង្កាត់ផ្សារកណ្តាល ពលរដ្ឋដែលត្រូវបានជម្លៀស មករកទីទួលសុវត្ថភាពចំនួន2កន្លែង នៅទីទួលបុរីខេអិន មាន27គ្រួសារ និងទីទួលគោកស្បែងមានចំនួន11គ្រួសារ។

    លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ទឹកជំនន់ដែលកើតឡើងលើកទី02នេះ គឺជាទឹកជំនន់ ដែលត្រូវបានភាគីថៃបើកទំនប់បង្ហូរមក ដោយសារតែអាងស្តុកទឹករបស់គេកំពុងប្រៀបមាត់ទំនប់ តែការបើកនេះ មិនកំហុកនោះទេ។ លោកបានបញ្ជាក់ថា ករណីទឹកជំនន់នេះ គឺអាជ្ញាធរ និងកងកម្លាំងចម្រុះបានត្រៀមរួចជាស្រេចក្នុងការជម្លៀសពលរដ្ឋមកទីទួលសុវត្ថភាព។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ទុកដាក់សម្ភារ របស់របរ ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវការពារកូនតូចៗ និងសត្វអសិរពឹសផងដែរ៕ដោយ​ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img