More

    ជនសង្ស័យ02នាក់ លួចនាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវកម្លាំងចម្រុះការពារបទល្មើសព្រំដែនឃាត់ខ្លួន

    spot_img

    បន្ទាយមានជ័យ៖ បញ្ជូនខ្លួនមេខ្យល់02នាក់ ដែលនាំមនុស្ស16នាក់លួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅល្ងាចថ្ងៃទី20 ខែតុលា ឆ្នាំ2021។


    លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា៖ ជនសង្ស័យទាំង02នាក់ ទី1.ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ34ឆ្នាំ, និងទី2.ឈ្មោះ គីន រ៉េត ភេទប្រុស អាយុ22ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

    លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនបានឲ្យដឹងថា៖ ជនសង្ស័យទាំង02នាក់ខាងលើនេះ កាលពីថ្ងៃទី19ខែតុលា ឆ្នាំ2021 ត្រូវបានកម្លាំងនរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ815 សហការជាមួយកម្លាំងយោធាប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនខណៈដែលពួកគេលួចនាំពលករចំនួន16នាក់ ស្រី6នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅចំណុចមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។

    លោកស្រីបានបញ្ជាក់ថា៖ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង02នាក់ ខ្លួនធ្លាប់នាំពលករឆ្លងដែនបានចំនួន02លើករួចមកហើយ ដែលនាំពលករលួចឆ្លងដែនក្នុងម្នាក់ យកតម្លៃ200បាត៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img