More

    ក្រុមហ៊ុនប៉ាង ណាគ្រី កំពុងបើកដំណើររោងចក្រ និងកំពុងបង្កើតរោងចក្រថ្មីៗបន្ថែម ដើម្បីបង្កើនការងារនៅស្រុកម៉ាឡៃ

    spot_img

    បន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ ជាទឹកដីជាយដែនដែលជាតំបន់ សង្គ្រាម ផ្ទៃដីមួយចំនួនគ្រប់ទៅដណ្ដប់ទៅដោយគ្រាប់យុទ្ធភណ្ឌ ប្រជាពលរដ្ឋ រស់នៅ មានជីវភាពលំបាកលំបិនមិនថាតែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទឹកភ្លើង។
    ក្រោមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា បងប្អូនប្រជាពលរដ្ឋតំបន់នោះក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមក្រោយពីសមាហរណកម្មមកសម្ដេចតេជោហ៊ុនសែនបានធ្វើការអភិវឌ្ឍយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ បានបានផ្លាស់ប្ដូរ ធូធារ ទឹកមុខស្រស់ថ្លា។


    ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងកាត់បន្ថយភាពក្រីប្រជាពលរដ្ឋ ក្រុមហ៊ុនប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានកំពុងបង្កើតតំបន់មួយដែលធ្លាប់តែជាតំបន់សង្គ្រាម និងជាតំបន់ស្ងាត់ជ្រងំនៃទឹកដីស្រុកម៉ាឡៃនេះឲ្យ កាន់តែ
    រីកចំរើន ដោយបង្កើន ការងារក្នុងស្រុក ដោយបង្កើតរោងចក្រចំនួន4 និងបង្កើតតំបន់កម្សាន្តមាន កាស៊ីណូ សាលាបច្ចេកទេស អេឡិចត្រូនិច កន្លែងវាយកូនហ្គោល ទីលានបាល់ទាត់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ដែលតំបន់ដែលកំពុងតែអភិវឌ្ឍន៍នេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ59អា ស្ថិតនៅឃុំទទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

    លោក ជំទាវ ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយចំណាកស្រុករបស់ប្រជាពលរដ្ឋ និងមានគោលបំណងបង្កើតការងារក្នុងស្រុក ក្រុមហ៊ុនបានបង្កើតរោងចក្រចំនួន4 មានរោងចក្រក្លាសេអាហារ(កំពុងដំណើរការ) រោងចក្រផលិតចំណីសត្វ (នឹងដំណើរការខែមករា ឆ្នាំ2022) រោងចក្រផលិតដែកទីប និងរោងចក្រផលិតកង់ឡាន។

    អគ្គនាយិការបានបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាការរួមចំណែកផ្តល់ឱកាសដ៏ល្អ សំរាប់បងប្អូនប្រជាពលរដ្ឋ ដែលមានចំណូលទាប អោយមានទីជម្រកសមរម្យ ក្រុមហ៊ុនបានលក់ជូនក្នុងដី1ល្វែងទំហំ5ម៉ែត្រគុណ20ម៉ែត្រក្នុងតម្លៃ1900ដុល្លារ និងចាក់ដី រៀបចំធ្វើហេដ្ឋារចនាសម្ព័ន្ធ ហើយចំពោះអ្នកដែលចង់បង់រំលស់ក្នុងមួយខែត្រឹមតែ 10ម៉ឺនរៀលប៉ុណ្ណោះ ហើយថវិកាចំណេញ20ភាគរយ ត្រូវបរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img