More

    ឃាត់ខ្លួនមេខ្យល់០២នាក់ ខណៈកំពុងនាំពលករប្រុសស្រី០៥នាក់់ បម្រុងហែលឆ្លងអូរចូលក្នុងប្រទេសថៃ

    spot_img

     

    (បាត់ដំបង): សមត្ថកិច្ចបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនមេខ្យល់បានចំនួន០២នាក់ ខណៈកំពុងលួចលាក់នាំពលករខ្មែរបម្រុងហែលទឹកឆ្លងអូរចូលក្នុងទឹកដីនៃប្រទេសថៃ។

    សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់កម្លាំងទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងការពង្រឹងទប់ស្កាត់អោយបានរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទមិនអោយកើតមាននៅក្នុងតំបន់ដែលខ្លនគ្រប់គ្រង។

    ជាក់ស្តែងនៅវេលាម៉ោង១៣ និង០០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះដែលមានប៉ុស្តិ៍គីឡូ១៣ កម្លាំងវរ:៨១៧ កម្លាំងយោធាផ្នែកសឹករងស្រុក និងកម្លាំងវរ:៥៣៣ បានធ្វើសកម្មភាពរួមគ្នាទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ នៅត្រង់ចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

    ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមេខ្យល់បានចំនួន០២នាក់ ខណៈពួកគេកំពុងនាំពលករខ្មែរចំនួន ០៥នាក់ ក្នុងនោះស្រី០៣នាក់ ត្រៀមឆ្លងទឹកអូរព្រំដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ដែលមេខ្យល់ទាំង០២នាក់នោះគឺ ១.ឈ្មោះ ពិត ស្រស់ ភេទប្រុស អាយុ ៣៧ ឆ្នាំ ២.ឈ្មោះ មឿន វីត ភេទប្រុស អាយុ ៣៧ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកពលករទាំង ០៥នាក់ មានទីលំនៅ ភូមិអូរគគីរកណ្តាល ឃុំ ត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

    ក្រោយពីឃាត់ខ្លួនយកមកសាកសួរធ្វេីកំណត់ហេតុរួច ទាំងពលករនិងមុខសញ្ញា(មេខ្យល់)ខាងលេី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការប្រគល់ទៅអោយខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដេីម្បីចាត់ការបន្តរតាមនីតិវិធី៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img