ទំព័រដើម ទំព័រដើម រាជរដ្ឋាភិបាលកម្ពុជាទទួលបានដែករ៉ៃ ផ្លូវរថភ្លើងប្រវែង140គីឡូម៉ែត្រ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ

រាជរដ្ឋាភិបាលកម្ពុជាទទួលបានដែករ៉ៃ ផ្លូវរថភ្លើងប្រវែង140គីឡូម៉ែត្រ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលបាន ដែករ៉ៃ កំណល់បេតុង និងក្រចាប់ ជាជំនួយរបស់រាជរដ្ឋាភិបាលថៃ មកកាន់រាជរដ្ឋាភិបាលកម្ពុជា(ជុំទី1) បើតភ្ចាប់គ្នាអាចសង់បានផ្លូវដែកមួយខ្សែប្រវែង140គីឡូម៉ែត្រ ដែលពិធីប្រគល់-ទទួលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី18 ខែតុលា ឆ្នាំ2021នៅលើស្ពានផ្លូវរថភ្លើងចំណុចតភ្ជាប់រវាងប្រទេសកម្ពុជានិងថៃទ្បង់ ក្នុងភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឈមនឹងឃុំប៉ាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។


ជួបសំភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម លី បូរិន្ទ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ដោយសារការទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិង ប្រទេសថៃ ពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃបានជួបគ្នាម្តងរួចមកហើយ។

ដោយថៃបានផ្ដល់ជំនួយដល់កម្ពុជានូវដែករ៉ៃ កំណល់បេតុង និងគ្រឿងបរិក្ខារ (ក្រចាប់) សំរាប់ភ្ជាប់ និងកំណល់ ដែលសរុបជាទំងន់ ចំនួនជាង 40,000តោន (បួនម៉ឺនតោន)។ ដែលត្រូវដឹកតាមទូរភ្លើងចំនួន 80 ទូរទេះភ្លើងដែលដឹកចេញពីខេត្តប៉ាតាយ៉ាប្រទេសថៃ មកដល់មាត់ច្រកព្រំដែនកម្ពុជាជាបន្ទុករបស់ភាគីថៃ ចំណែកភាគី កម្ពុជាទទួលបន្ទុកដឹកពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទៅកាន់ចំនួន 07គោលដៅ ដាក់ចាប់ពីស្រុកមង្គលបុរី រហូតដល់ខេត្តពោធិ៍សាត់ បើសិនជាតផ្លូវជាដែកបានប្រវែង 140គីឡូម៉ែត្រ។

ឯកឧត្តម លី បូរិន្ទ បានបញ្ជាក់បន្ថែមថា ចំពោះដែករ៉ៃ កំណល់បេតុង និងក្រចាប់ ដែលខាងភាគីថៃប្រគល់ជូនដោយឥតសំណង មានដែករ៉ៃ ទំងន់19,000តោន(មួយម៉ឺនប្រាំបួនពាន់តោន) កំណល់បេតុងមានចំនួន 135,000ដុំ ចំណែក ដែកក្រចាប់ជាង2ម៉ឺនតោន សំរុបទាំងអស់ជាង4ម៉ឺនតោន គឺអាចតភ្ជាប់ពីក្រុងសេរីសោភ័ណ្ឌទៅដល់ស្វាយដូនកែវ នៅខេត្តពោធិ៍សាត់៕ដោយ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម