More

    ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធី បានបន្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋប្រភេទ ៣ បន្ទាប់ពីបានដោះស្រាយគោលនយោបាយជូនប្រជា ពលរដ្ឋប្រភេទ ២ រួចហើយ 

    spot_img

     

    កោះកុង ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគម្រោងវិនិ យោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន ចំនួន ៨៣១ គ្រួសារជាប្រភេទ ៣ ត្រូវបានក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងាររដ្ឋបាលខេត្ត កោះកុង រួមទាំងក្រុមការងាររដ្ឋ បាលស្រុកបុទុមសាគរ ស្រុកគីរី សាគរ និងមន្ទីរអង្គភាពពាក់ព័ន្ធ
    បានបន្តធ្វើការដោះស្រាយជូនប្រ ជាពលរដ្ឋចំនួន ៨៣១ គ្រួសារបន្ថែមទៀត ដែលទទួលយកការដោះស្រាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយធ្វើការចាប់ឆ្នោតយកទីតាំងក្បាលដីឡូត៍ រយៈពេលចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១
    បន្ទាប់ពីបានដោះស្រាយជូនប្រ ជាពលរដ្ឋប្រភេទ ២ ក្រៅមូល ដ្ឋាន (ខុសភូមិ ខុសឃុំ ) ចំនួន ១៧៧ គ្រួសាររួចមក ក្នុងចំណោ ម ប្រជាពលរដ្ឋ ២៥៥ គ្រួសារ ។

    លោកសុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ នេះថា: ក្នុងចំណោមប្រជាពលរដ្ឋ ៨៣១ គ្រួសារ ដែលត្រូវធ្វើការចាប់ឆ្នោតនៅថ្ងៃទី ១៤-១៥ កន្លងទៅនេះ អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី រដ្ឋបាលខេត្ត និងរដ្ឋ បាលស្រុកទាំងពីរ មានគម្រោងឲ្យប្រជា ពលរដ្ឋ ចាប់ឆ្នោត ៧២៥ គ្រួសារ ចំនួន ៣ឃុំ ដែលមានឃុំកោះស្ដេច ឃុំភ្ញីមាស និងឃុំតានូន ។ ហើយប្រជាពលរដ្ឋដែលមិនបានមកចាប់ឆ្នោតយកក្បាលដីប្រមាណជា៤០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ៧២៥ គ្រួសារ ក្រុមការងារអាជ្ញាធរជាតិ និងរដ្ឋបាលខេត្តរៀបចំឱ្យប្រជាពលរដ្ឋចាប់ឆ្នោតបន្តទៀតនៅពេលក្រោយជាមួយប្រជាពលរដ្ឋ ១០៦ គ្រួសារក្នុងឃុំថ្មស ។

    លោកអភិបាលខេត្តបានបញ្ជាក់ថា: ការ ចាប់ឆ្នោត វគ្គទី 2 នេះ មិនមានប្រជាពល រដ្ឋពីក្រៅស្រុកនោះទេ ប្រភេទ៣នេះ គឺប្រជាពលរដ្ឋដែលធ្លាប់បានទទួលដោះ ស្រាយសំណងគោលនយោបាយ ម្តងរួចមកហើយ កាលពីរជាង១០ ឆ្នាំមុន ដោយក្នុងមួយគ្រួសារ ទទួលបានដីលំនៅដ្ឋានកន្លះហិតា និងដីចម្ការចំនួន ២ ហិតា ។ ប៉ុន្តែដោយសារតែការដោះស្រាយនោះ មិនទាន់សមស្របទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង រដ្ឋាភិបាលនិងបានសម្រេចដោះស្រាយគោលនយោ បាយ ជូន ១ហិតាបន្ថែមទៀតក្នុងមួយគ្រួសារ ។

    គួរបញ្ជាក់ផងដែរថា: ចាប់ឆ្នោត វគ្គ 2 នេះ គឺជាប្រជាពលរដ្ឋប្រភេទ៣ ធ្លាប់ទទួលបានសំណងគោលនយោបាយម្ដងរួចមកហើយ ហើយត្រូវបានរាជរដ្ឋាភិបាលដោះ ស្រាយគោលនយោបាយជូន១ហិចតាបន្ថែមទៀត ក្នុងមួយគ្រួសារ ដែលមានទីតាំងដី ស្ថិតនៅឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img