More

    សមត្ថកិច្ចឃាត់ខ្លូនបុរសពីរនាក់ក្រោយបើករថយន្តធុនត្រាមួយគ្រឿងលឿនដូចហោះ បុករះបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ នៅខណ្ឌពោធិ៍សែនជ័យ

    spot_img

    ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៣ នាក់បានស្លាប់ រណូករណែលនៅតាមចិញ្ចើមផ្លូវ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មនិងមនុស្សប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ស្រាត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗក្រោយមានបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តធុនត្រាមួយគ្រឿងក្នុងល្បឿនលឿនដូចហោះបានរាយចង្កូតបុករះ កាលពីវេលាម៉ោង ១០ និង ១៥ នាទីយប់ថ្ងៃទី ១៦ខែតុលាឆ្នាំ ២០២១នៅខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះទាំង៣នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន៣ នាក់ទៀត មិនស្គាល់អត្តសញ្ញាណនៅឡើយ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញប្រុសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្ដធុនត្រាពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-7060ធ្វើដំណើរទិសពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះលុះមកដល់កន្លែងកើតហេតុខាងលើ ខណៈមេឃកំពុងធ្លាក់ភ្លៀងផង បានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវបុករះម៉ូតូ រទេះលក់សាច់សាខ់គោះដុតនិងផ្ទះប្រជាពលរដ្ឋក៏ដូចជាស្លាកសញ្ញាចរាចរណ៍បណ្ដាលឲ្យដួលនិងបែកបាក់រាយពេញផ្លូវ និងសម្ភារ:មួយចំនួនទៀតរងការខូចខាត ចំណែកមនុស្សប្រុសស្រី៦ នាក់ដែរកំពុងឈរនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី៣ នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកប្រុសស្រី៣ នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ភ្លាមនោះម្ចាស់រថយន្តបង្កនិងអ្នករួមដំណើរបាននាំគ្នារត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច រួចបញ្ជូនទៅអធិការរដ្ឋានខណ្ឌពោធិសែនជ័យភ្លាម។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងប្រគល់ជនបង្កទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោកនៃសំណការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img