More

    រថយន្តម៉ូនីង បុកគូទកាមរីហាយប្រ៊ីតបណ្ដាលឲ្យរេចង្កូចទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់៥ ផ្ទាំង

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្ត ម៉ូនីង មួយគ្រឿងជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីត ពីក្រោយបណ្តាលរថយន្តហាយប៊្រីតរេចង្កូតទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវរលំអស់៤ផ្ទាំង និងវៀច១ផ្ទាំង ឯរថយន្តខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យនារីម្នាក់បើករថយន្តហាយប៊្រីត រងរបួសបែកក្បាល។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រចូលថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ២៧១ កែងផ្លូវ ៤៦៤ ស្ថិត ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តកាមរីហាយប៊្រីតពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Z-1525ធ្វើដំណើរតាមបណ្តោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៍មានបុរសម្នាក់បើកបររថយន្ត ម៉ូនឹង មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-1607ធ្វើដំណើរមកពីក្រោយក្នុងល្បឿនបានជ្រុលទៅបុករថយន្តហាយប៊្រីតពីក្រោយចំហៀងខាងស្ដាំបណ្ដាលឲ្យហាយប្រ៊ីតរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលរលំអស់៤ផ្ទាំងនិងមួយផ្ទាំងទៀតវៀចចេញពីជួរ ឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណុំ និងបណ្ដាលឲ្យនារីម្នាក់បើករថយន្តហាយប្រ៊ីតរងរបួសបែកក្បាល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img