More

    ប្រជាពលរដ្ឋ ៨១គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ៥៨៥គ្រួសារ ដែលមានបញ្ហាជាមួយក្រុមហ៊ុនស្ករអំពៅ ត្រូវបានទទួល ការដោះស្រាយបញ្ចប់ពីអាជ្ញាធរខេត្ត

    spot_img

    កោះកុង÷លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង
    នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករា ២៥៦៥ ត្រូវនិងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋចំនួន ៨១គ្រួសារ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ប្រជាពលរដ្ឋ ៨១ គ្រួសារនេះ គឺជាប្រជា ពលរដ្ឋ ក្នុងចំណោមប្រជាពលរដ្ឋ ៥៨៥ គ្រួសារ ដែលមានបញ្ហាជាមួយក្រុមហ៊ុន ស្ករអំពៅ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

    កន្លងមកអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី រដ្ឋបាលខេត្តកោះកុង អាជ្ញាធរមូល ដ្ឋាន និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានធ្វើការដោះស្រាយ និងប្រគល់ទីតាំងក្បាលដីឡូត៍ ជូនបងប្អូនប្រជាពលរដ្ឋក្រុម ៥៨៥គ្រួសារ បានមួយចំនួនធំហើយ នៅ សល់តែប្រជាពលរដ្ឋចំនួន ៨១គ្រួសារនេះប៉ុណ្ណោះ ដែលមិនទាន់ទទួលការដោះ ស្រាយ ហើយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន កំពុងខិតខំធ្វើការដោះស្រាយជូន ។

    កិច្ចប្រជុំនេះ មានការចូលរួមពីប្រជាពល រដ្ឋចំនួន ៤នាក់ ដែលជាតំណាង ប្រជា ពលរដ្ឋ ៨១គ្រួសារ ហើយជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែលចូលរួមប្រជុំទាំង ៤នាក់ ក៏បានយល់ព្រមទទួលយកដីឡូត៍ ដែលជាការដោះស្រាយគោលនយោ បាយ របស់រាជរដ្ឋភិបាលផងដែរ ដែលទីតាំដីនោះស្ថិតនៅប្លុកA ប្លុកB ត្រង់ចំណុចអូរឬស្សី និងចំណុចគងឆា ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

    ចំពោះបងប្អូន ក្នុងចំណោម ៨១គ្រួសារដែលមកទទួលយកការដោះស្រាយគោលនយោបាយនេះ សូមទំនាក់ទំនងទៅមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ឬមន្ត្រីជំនាញនៃការិយា ល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្រែអំបិល ក្រោមការសម្របសម្រួលពី រដ្ឋបាលស្រុកស្រែអំបិល ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img