More

    សង្ស័យកាប់ប្លន់ យកម៉ូតូមិនបានសម្រេច កាប់យកស្លាកលេខម៉ូតូទៅបាត់ នៅសង្កាត់ចោមចៅទី១

    spot_img

    ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូមកអង្គុយលេងជាមួយមិត្តភក្កិមុខសួនមួយកន្លែងស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល១០ នាក់ជិះម៉ូតូប្រមាណជា ៥គ្រឿងមកធ្វើសកម្មភាពកាប់ជាច្រើនកំបិតតែសំណាងល្អមិនត្រូវ បានត្រូវទៅលើម៉ូតូជាច្រើនកាំបិត រួចកាប់យកស្លាកលេខម៉ូតូទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខសួនខែម៉ល ក្បែរនិងមន្ទីរពេទ្យឯករាជ្យ តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះ យ៉ាត វណ្ណលីស ភេទប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅម្ដុំរោងចក្រដំបូងខៀវភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០២១ ពណ៌ ពាក់ស្លាកលេខភ្នំពេញ1IU-2418។

    ការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេជិះម៉ូតូមួយគ្រឿងមកអង្គុយលេងជាមួយមិត្តភក្កិចំនួនបីនាក់ទៀតនៅចំណុចទីតាំងកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមួយក្រុមប្រហែល ១០ នាក់ជិះម៉ូតូចំនួន៥គ្រឿង បានធ្វើកម្មភាពដកដាវនិងកាំបិតត័ុងតោ មកកាប់ជាច្រើនកាំបិតទៅលើរូបគេតែសំណាងល្អរូបគេចេញផុត បណ្ដាលឱ្យត្រូវក្បាលម៉ូតូមួយកាំបិតនិងកន្ទុយម៉ូតូមួយមួកាំបិតបណ្តាលឲ្យដាច់ដោយទាំងស្លាកលេខ បន្ទាប់មកជនសង្ស័យបានយកស្លាកលេខរួចនាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ ងាយស្រួសសមត្ថកិច្ចធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់និងយកស្លាកលេខមកវិញ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img