More

    រថយន្តឡិចស៊ីស ប្រលះក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ នៅស្តុបក្តាន់ពី

    spot_img

    ភ្នំពេញ: រថយន្តឡិចសុីសRX-400hពាក់ស្លាកស្លាកលេខខេមរភូមិន្ទ មួយគ្រឿង បោះពួយក្នុងល្បឿនលឿនបានជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់ចំនួនពីរកង់ ឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខជិត១០០ម៉ែត្រ ដាច់កាឡេកង់ទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២១ នៅចំណុចស្តុបក្តាន់ពី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡិចសុីស RX-400h មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខខេមរភូមិន្ទ09-2-1041ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូចទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខជិត ១០០ ម៉ែត្រដាច់កាឡេកង់មុខខាងឆ្វេងទៅមុខលែងរួច។ភ្លាមនោះម្ចាស់រថយន្តបានដោះស្លាកលេខចេញបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសំណងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img