More

    អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះជួយអន្តរាគមន៍ ទាំងយប់

    spot_img

    ភ្នំពេញ: មានករណីគ្រោះអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋជាន់ទីមួយយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យចុះជួយជួយអន្តរាគមន៍ នៅវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ២៩ ផ្លូវលេខ១៨២ ក្រុម៤៣ ភូមិ៧ សង្កាត់អូរឫស្សី ទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញសម្ភារៈមួយចំនួន។

    តាមរបាយការណ៍សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ យូ មួយហ៊ាង ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ លក់កង់គ្រប់ប្រភេទ ចំពោះមូលហេតុ នៃការឆាបឆេះ កំពុងធ្វេីការស្រាវជ្រាវ។

    ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ ថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ខូចខាតសម្ភារៈ ឆេះគ្រឿងកង់ក្មេងប្រហែលជា ៣០% នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

    សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប , រថយន្តជំនួយមកផ្សារទំនេីបអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង០០នាទីយប់រំលងអាធ្រាត នាថ្ងៃដដែរ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img