More

    នាំគ្នាជិះរថយន្តនិងម៉ូតូជាច្រើនគ្រឿង ចូលហូបគុយទាវទូក៣រសជាតិ នៅហាងមួយកន្លែង ចេញមកវិញបាត់ម៉ូតូមួយគ្រឿង បង្កឱ្យមានការភ្ញាកផ្អើល

    spot_img

    ភ្នំពេញ: បុរសវ័យចំណាស់មួយ ក្រុមនាំគ្នាជិះរថយន្តនិងម៉ូតូជាច្រើនគ្រឿងនាំគ្នាចូលទៅហូបគុយទាវ៣រសជាតិ ក្នុងហាង(យីហោ គឹម លាង)(K-L)6 ស្រាប់តែនាំគ្នាចេញមកវិញ ត្រូវចោរកាច់ករម៉ូតូមួយគ្រឿងយកទៅបាត់បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែតុលាឆ្នាំ២០២១ នៅចំណុចហាងគុយទាវ៣ រសជាតិគឹម លាង(K-L)6 នៅតាមបណ្តោយផ្លូវបេតុង ជិតផ្សារសាំហាន់ ទល់មុខនិងក្រុមហ៊ុនលក់រថយន្ត ford ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

     

    ម៉ូតូដែលចោរលួចយកទៅបាត់ម៉ាកស៊ុយស៊ូគីនិចពណ៌សពាក់ស្លាកលេខភ្នំពេញ1CY-9550។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសវ័យចំណាស់ចំនួន៥នាក់ជិះរថយន្តចំនួន២ គ្រឿងនិងម៉ូតូចំនួន៣ គ្រឿង ម៉ាកឌ្រីមសង់ចំនួន២ គ្រឿងនិងម៉ាកនីក១គ្រឿង បាននាំគ្នាចូលទៅរហូបគុយទាវនៅហាងកើតហេតុខាងលើលុះដល់ម៉ោងកើតហេតុ ក៏បាននាំគ្នាចេញមកវិញគោបំណងត្រឡប់ទៅផ្ទះ ស្រាប់តែរកមើលម៉ូតូបាត់មួគ្រឿង ដោយមិនដឹងថាចោរលួចទៅពេលណា ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដោយភាគីខាងរង់គ្រោះសូមឲ្យម្ចាស់ហាងជួយឆែកមើលកាមរ៉ាសុវត្ថិភាពក្រែងស្គាល់អត្តសញ្ញាណជនសង្ស័យ។បន្ទាប់មកក៏នាំគ្នាដើរពិនិត្យមើលនៅជុំវិញកន្លែងកើតហេតុស្រាប់តែប្រទះឧបករណ៍សម្រាប់កាច់កម៉ូតូមួយដើមបន្សល់ទុកនៅកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកើតហេតុដើម្បីធ្វើការសួរនាំតែត្រូវបានម្ចាស់ហាងបិទទ្វារ រួចសមត្ថកិច្ចបានយកវត្ថុតាងដែលជនសង្ស័យបន្សល់ទុកធ្វើជាភស្តុតាង រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត៕ដោយ កុយសល់

    spot_img

    អត្ថបទទាក់ទង

    spot_img