More

    បេីករថយន្តយ៉ាងលឿនទៅបុករថយន្តដឹកប្រេងឥន្ធន:ពីក្រោយ បណ្ដាលឲ្យរងការខូចខាត

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈពីក្រោយដែលកំពុងឈប់ស្ទុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អដែរគ្មានអ្នករបួស ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នៅចំណុចស្ទុបបាគូរ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីក្រុមអ្នកបេីករថយន្តដឹកប្រេងឥន្ធនៈ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-5612 បានឲ្យដឹងថា ពួកគេទេីបតែដឹកប្រេងទំលាក់ឲ្យម៉ូយ ហេីយធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ស្ទុបក្រហម ។ ភ្លាមនោះដែរស្រាប់តែមានបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក Montero ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2H-2147 មកបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកប្រេងរងការខូចខាតកាងខាងក្រោយ យ៉ាងដំណំ រីឯរថយន្តបង្កបានរងការខូចខាតផ្នែងខាងមុខយ៉ាងដំណំដូចគ្នា តែក្នុងករណីនេះមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។ ហេីយនេះក៏សំណាងដែរ ដែលរថយន្តដឹកប្រេងខាងលេីបានទំលាក់ប្រេងឲ្យម៉ូយអស់ ។

    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហេីយព្យាយាមសម្របសម្រួលភាគីទាំងសងខាងឲ្យត្រូវរូវគ្នា តែសម្រួលមិនត្រូវទេីបសមត្ថកិច្ចទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោ ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img