កោះកុង៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ត្រូវបានរៀបចំពិធីផ្សព្វផ្សាយនិងដាក់ឲ្យដំណើរការ ក្រោមអធិបតីភាពឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង ដោយ មានការអញ្ជើញចូលរួមពីសំណា ក់ ឯកឧត្តម លោកជំទាវ សមាជិ កក្រុមប្រឹក្សាខេត្ត លោកអភិបា លរងខេត្ត លោក លោកស្រីប្រ ធានមន្ទីរអង្គភាពនានាជុំវិញខេត្តកងកម្លាំងទាំងបីប្រភេទ សមាជិ កក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាលក្រុង ស្រុក សរុបប្រមាណជាង១០០ នាក់។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមាន ប្រសាសន៍ថា ការធ្វើវិមជ្ឈការ គឺជាការផ្ទេរសិទ្ធិអំណាច មុខងារធនធាន និងការទទួលខុសត្រូវអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកំពស់គុណភាព ប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត បានផ្ដល់គោល ការណ៍មួយចំនួន ដែលផ្ដោតការយកចិត្តទុកដាក់អនុវត្ត ដើម្បីធានា ឱ្យរដ្ឋបាលខេត្តអាចចាប់ ផ្ដើមគ្រប់គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលដែលបានផ្ទេរមកនេះ ប្រកបដោយការទ ទួលខុសត្រូវខ្ពស់ ស្របតាមស្មារតីនៃអនុក្រឹត្យ÷
ទី១-ការផ្សព្វផ្សាយបន្តនៅមូលដ្ឋាន
ទី២-ការគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរ
ទី៣-ការគ្រប់គ្រងចាត់ចែងនិងការប្រើប្រាស់ថវិកា
ទី៤-ការផ្ទេរទ្រព្យសម្បត្តិ
ហើយលេខាធិការដ្ឋាន គ.ជ.អ.ប បាននឹងកំពុងបន្តសម្របសម្រួលជាមួយក្រសួង សុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធ និងមុខងារសេវាសុខាភិបាល ដែលបានគ្រប់គ្រងទៅ ឱ្យរដ្ឋបាលរាជធានី ខេត្តឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ ។
លោកជំទាវអភិបាលខេត្ត បានថ្លែងបញ្ជាក់ជាថ្មីថា អំពីការតាំង ចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបា លកម្ពុជា ក្នុងការបន្តអនុវត្ត ឲ្យកាន់តែស៊ីជម្រៅនៅកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជម្រុញល្បឿន នៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋឲ្យកាន់ តែមានភាពចម្រើនរុងរឿង៕ រូបភាព និងអត្ថបទ៖ សុគន្ធី