More

    នារីរូបស្រស់ជនជាតិបរទេស បើករថយន្តស៊េរីទំនើបម៉ាកសឺដេសមួយគ្រឿង បុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: រីរូបស្រស់ជនជាតិបរទេសម្នាក់រួមដំណើរនឹងនារីរូបស្រស់ម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកសឺដេសមួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែតុលាឆ្នាំ២០២១នៅចំណុចស្តុបសាលារៀនសន្ធម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ជនជាតិបរទេសម្នាក់រួមដំណើរនឹងនារីរូបស្រស់ជនជាតិបរទេសម្នាក់ទៀតបទរថយន្តស៊េរីទំនើបម៉ាកស៊ឺដេសពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BL-2682ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រមទិសដៅពីកើតទៅលិចក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមិនបានទៅទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img