More

    កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យមួយក្រុម ក្រោយធ្វើសកម្មភាពកាប់ប្រហាទៅលើយុវជនពីរនាក់រងរបួសធ្ងន់ស្រាល នៅខណ្ឌចំការមន

    spot_img

    ភ្នំពេញ: ជនសង្ស័យជាក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានធ្វើសកម្មភាពកាប់ប្រហាទៅលើយុវជនពីរនាក់ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២ ខែតុលាឆ្នាំ២០២១ នៅចំណុចមុខ គណបក្សប្រជាជនកម្ពុជាតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រួចជនបង្កបាននាំគ្នា រត់គេចខ្លួនមកប្រមូលផ្ដុំគ្នានៅចំណុចអតីតតោពីរស្ពាន៧ មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៍ ប្រទះនឹងកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកកំពុងល្បាតឃើញចូលទៅសួរនាំស្រាប់តែជនបង្កនាំគ្នាជិះម៉ូតូរត់គេចខ្លួនប្រសេកប្រសាចត្រូវបានកម្លាំងសមត្ថកិច្ចជិះដេញរហូតមកដល់ចំណុចផ្លូវទាល់សំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ទើបឃាត់ខ្លួនបាន៧ នាក់រួមនិងម៉ូតូមួយ៤គ្រឿង ចំណែកបក្ខពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនបាត់អស់។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះពីរនាក់ ជិះម៉ូតូពីរគ្រឿងផ្សេងគ្នាចេញពីរកោះពេជ្រ គោលបំណងឆ្ពុះទៅក្បាលថ្នល់ លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះដែលរងរបួសធ្ងន់ បានលើកជើងដាក់លើក្បាលម៉ូតូ ខណៈនោះក៍មានក្មេងទំនើងមួយក្រុមដែលជាជនដៃដល់ជិះម៉ូតូចំនួន៧ គ្រឿងបានមកពីក្រោយហើយហួសទៅមុខបន្តិចស្រាប់តែក្រឡេកឃើញជនរងគ្រោះយកជើងលើដាក់លើក្បាលម៉ូតូ ក៏នាំគ្នាត្រឡប់ក្រោយវិញរួចយកដុំថ្មមកគប់ រួចចុះមកនាំគ្នាកាប់ប្តហាទៅលើជនរងគ្រោះម្នាក់ចំក្បាលរបួសធ្ងន់ ចំណែកម្នាក់ទៀតត្រូវចំខ្មង រងរបួសស្រាល។ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះជនបង្ក ក្រោយពីកាប់ប្រហារទៅលើជនរងគ្រោះរួចហើយ ជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនមកប្រមូលផ្ដុំគ្នានៅចំណុចអតីតសួនតោពីរ ក្រោមស្ពានអាកាស៧ មករា ក៏ប្រទះនឹងកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកល្បាតឃើញមានការសង្ស័យចូលទៅសួរនាំស្រាប់តែជនសង្ស័យឃើញសមត្ថកិច្ចភ័យស្លន់ស្លោនាំគ្នាជិះម៉ូតូរត់គេចខ្លួន ខណៈនោះកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ជិះដេញរហូតមកដល់ចំណុចផ្លូវទាល់ផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកទើបធ្វើការឃាត់ខ្លួនបានចំនួន៧ នាក់។ទី១/មានឈ្មោះ ទូច សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្សារដើមគរ ផ្លូវ៣៣៦ ខណ្ឌទួលគោក ជិះម៉ូតូម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ1AX-0633 ទី២/មានឈ្មោះ ឆាយ សុខឧត្តម ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ជិះម៉ូតូម៉ាកប៊ីត ពាក់ស្លាកលេខភ្នំពេញ1HX-5815 ទី៣/មានឈ្មោះ គ្រី គាំទ្រមហុង ភេទប្រុសអាយុ១៦ ឆ្នាំមុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ១០c ផ្លូវលេខ៤១០ សង្កាត់បឹងត្របែកខណ្ឌចំការមន ជិះម៉ូតូស្កុបពីពណ៌ផ្ការឈូកពាក់ស្លាកលេខភ្នំពេញ1GL-9535 ទី៤/មានឈ្មោះ សុភា សុភ័ក្រ្តា ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរសិស្ស ស្នាក់នៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទី៥/មានឈ្មោះសុខ សុធីភេទប្រុសអាយុ ១៨ ឆ្នាំ មុខរបរដឹកជញ្ជូន ឆ្នាក់នៅក្រោយវត្តមកយូវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជិះម៉ូតូម៉ាកប៊ីត ពាក់ស្លាកលេខភ្នំពេញ1IF- 3332 ទី៦/មានឈ្មោះគង់ រ៉ាវី ភេទប្រុសអាយុ ១៨ ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ទី៧/ មានឈ្មោះសុវណ្ណ ភ័ក្តី ភេទប្រុស អាយុ ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៦៨៤ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់អស់។ ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ភ្លាមៗ។

     

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកប្រគល់ជូនទៅសមត្ថកិច្ចកិច្ចខណ្ឌចំការមនដើម្បីចាត់ការបន្ត៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img