More

    ឃាត់ខ្លួនពលករខ្មែរ០៨នាក់ ខណៈបម្រុងលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់

    spot_img

    កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោក៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូច៥៣៣ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ នៅម៉ោង១៦និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់មួយករណីនៅចំណុចក្នុងទឹកដីថៃមាត់អូរព្រំដែន ជាប់ភូមិសាស្រ្តភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

    ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចចម្រុះបានធ្វើការនាំខ្លួន ប្រជាពលរដ្ឋខ្មែរចំនួន០៨នាក់ ក្នុងនោះស្រី០១នាក់ និងកូនក្មេង ចំនួន០២នាក់ រួមមាន !១-ឈ្មោះ គិន នាង ភេទប្រុស អាយុ២៦ឆ្នាំ ,២-គិន ណេត ភេទប្រុស អាយុ ២២ឆ្នាំ ,៣-ឈ្មោះ ឈិន ឆាន ភេទប្រុស អាយុ ៤២ ឆ្នាំ ,៤-ឈ្មោះ នួន មេសា ភេទប្រុស អាយុ២០ឆ្នាំ ,៥-ឈ្មោះ វ៉ូត ភូន ភេទប្រុស អាយុ១៥ឆ្នាំ ,៦-ឈ្មោះ ថា ច្រឹក ភេទប្រុស អាយុ១៥ ឆ្នាំ អ្នកទាំង6នាក់ មានទីលំនៅ ភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឡែកទី ,៧-ឈ្មោះ ម៉ា កិ ភេទស្រី អាយុ៣១ ឆ្នាំ និង ៨-ឈ្មោះ ថោង វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិច្រប់ថ្មី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

    ពលករទាំងអស់បានធ្វើសកម្មភាពទាក់ទងមេខ្យល់ មិនស្គាល់អត្តសញ្ញាណ តាមរយៈលេខទូរស័ព្ទដោយឱ្យថ្លៃជូនក្នុងតម្លៃម្នាក់ ៧.០០០បាត ឆ្លងដែនចូលទៅក្នុងប្រទេសថៃ តែក៏ត្រូវកម្លាំងសមត្ថកិច្ចសហការធ្វើការឃាត់ខ្លួនតែម្ដង ចំពោះអ្នកនាំផ្លូវចំនួនពីរនាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

    បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទាំង០៨ នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នាំមកកាន់កន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការសាកសួរដើម្បីស្រាវជ្រាវរកមេខ្យល់ ចំពោះពលករខាងលើដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឲ្យកម្លាំងសមត្ថកិច្ច ធ្វើការអប់រំចុះកិច្ចសន្យា និងបានឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញផងដែរ៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img