More

    ចាប់ខ្លួនបុរសម្នាក់ ករណីគ្រឿងញៀននៅបាត់ដំបង

    spot_img

    បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាប់ពាក់ទៅ និងករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។

    លោកវរសេនីយ៍ទោ សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ ដែរធ្វើឡើងនៅវេលាម៉ោង ១៤និង៣០នាទី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

    ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ម៉ើ សារី ហៅ គោ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយនឹងវត្ថុតាងចាប់យកបាន-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ១,៦៥ក្រាម (ទាំងសំបក) និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

    រហូតមកដល់ពេលនេះជនល្មើសរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ បាននឹងកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    1 COMMENT

    1. I precisely had to say thanks all over again. I’m not certain the things I could possibly have created in the absence of the actual hints discussed by you concerning such concern. It actually was a real difficult condition for me personally, but discovering a new professional fashion you handled it forced me to cry for delight. I’m grateful for the assistance and as well , have high hopes you comprehend what a powerful job you’re carrying out educating men and women by way of your blog. I am certain you’ve never come across all of us.

    Leave a Reply

    spot_img