More

    បើករថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារមិនប្រយ័ត្នរេចង្កូតធ្លាក់ចូលត្រាំទឹកឡាយ ក្បែរវត្តភ្នៀតបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់

    spot_img

    ភ្នំពេញ: នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ford raptor មួយគ្រឿងមិនប្រយ័ត្នបណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកបណ្ដាលឱ្យរងការខូចខាតសំណាងល្អម្ចាស់មិនមានរងរបួស។

    ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោងប្រហែលជា ៩ និង ២០ នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវបេតុង ក្បែរវត្តភ្នៀត ភូមិត្រពាំងស្រែ សង្កាត់ស្នោរ ខណ្ឌកំបូលរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ford raptor ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2BM-8855ធ្វើដំណើរទិសដៅពីកើតទៅលិចខណ:មកដល់ចំណុចកើតហេតុខាងលើ មិនប្រយ័ត្នបណ្តាលរេចង្កូតមកខាងស្ដាំដៃជ្រុលធ្លាក់ចូលប្រឡាយទឹក មុខលែងរួច សំណាងល្អអ្នកបើកបរមិនមានរងរបួស។

    ចំពោះករណីខាងលើនេះមិនបណ្ដាលឱ្យរងការខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋក៏ដូចជាទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ។

    ក្រោយកើតហេតុម្ចាស់រថយន្តបានទំនាក់ទំនងទៅសាច់ញាតិឲ្យចុះមកដល់កន្លែងកើតហេតុរួចទំនាក់ទំនងហៅស្ទូចយកទៅផ្ទះដោយខ្លួនឯឯ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img