More

    សាលាដំបូងខេត្តព្រះវិហារ រៀបចំពិធីសច្ចាប្រណិធាន ជូនដល់មន្ត្រីពន្ធដា ចំនួន១៤រូប ដែលទទួលបាននីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៏ និងភ្នាក់ងារនគរបាលយុត្តិធម៏

    spot_img

     


    ខេត្តព្រះវិហារ! យោងប្រកាស.លេខ០៧៥.កយស.ហវប្រក/២១របស់អន្តរក្រសួងយុត្តិធម៏និងក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុចុះថ្ងៃទី១៣ខែមេសារឆ្នាំ២០២១ស្ដីពីការផ្តល់នីតិសម្បទាជាមន្ត្រីនឹងភ្នាក់ងារនគរបាលយុត្តិធម៏ លិខិតលេខ ១៥៧២០.អពដចុះថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ស្ដីពីការធ្វើពិធីសច្ចាប្រណិធានជូនដល់មន្ត្រីភ្នាក់ងារនគរបាលយុត្តិធម៏ដែលទើបបានផ្តល់នីតិសម្បទារួចហើយ។
    .តបតាមការស្នើរសុំរបស់ប្រធានសាខាពន្ធដាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១ខែ
    តុលាឆ្នាំ២០២១នេះសាលាដំបូងខេត្តព្រះវិហារបានរៀបចំធ្វើពិធីសច្ចាប្រណិធានជូនដល់មន្ត្រីពន្ធដាទាំងចំនួន១៤រូបដែលពិធីនេះបានប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឩត្តមយុត ពន្លឺ តំណាងតុលាការ នឹងជាប្រធានសាលាដំបូងខេត្តព្រះវិហារលោក សេង មេ៉ងស៊្រុន តំណាងអយ្យការ ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារនឹង លោកភឹម បូរិ ជាក្រឡាបញ្ជីសាលាដំបូងខេត្តព្រះវិហារ។

    នៅក្នុងឪកាសនោះមន្ត្រីពន្ធដាទាំងចំនួន១៤រូបខាងលើបានសច្ចាប្រណិធានថា.
    បើពិត្រអស់ទេពារក្ស័ អារុក្ខ អារក្ស អ្នកតា
    នឹងបារមីដ៏សក្ត័សិទ្ធិ មានព្រះអង្គដង្កើរព្រះអង្គ ក្រពុំឈូក ព្រះអង្គស្វេតឆត្រ័ ព្រះអង្គចេក ព្រះអង្គចម អ្នកតាឃ្លាំមឿង
    អ្នកតាក្រហមករ លោកតាដំបងដែក លោកតាដំបងក្រញូង លោកយាយទេព ព្រះអង្គព្រះវិហារសួគ៍ ព្រះអង្ឋជីវ៍វត្តបារាយណ៏ព្រះអង្គវត្តភ្នំខ្លែងជាដើមសូមយាងអញ្ជើញមកធ្វើជាអធិបតីក្នុងពិធីស្បថសច្ចាប្រណិធានត្បិតយើងខ្ញុំបានចូលខ្លួនមកសុំធ្វើស្បថសច្ចប្រណិធានដើម្បីបំពេញតួរនាទីជាមន្ត្រីនគរបាលយុត្តិធម៏ នឹងភ្នាក់ងារនគរបាលយុត្តិធម៏នាពេលនេះ បើយើងខ្ញុំប្រព្រឹត្តល្អៀងឃ្លៀងឃ្លាត់ចាក់ច្បាប់ មិនអនុវត្តត្រឹមត្រូវតាមច្បាប់ដោយមានចេតនាទុច្ចរឹត សូមអស់ទេពារ័ក្ស អារុក្ខអារក្ស អ្នកតាយាយទេពនិងបារមីសក្ត័សិទ្ធិទាំងអស់បំផ្លាញយើងខ្ញុំឲ្យវិនាស នឹងស្លាប់តៃហោងយ៉ាងវេទនាដោយគ្រាប់កាំភ្លើង ខ្សែរភ្លើងឆក់ រន្ទះបាញ់ ឡានឬម៉ូតូបុក ខ្លាខាំពស់ចឹកលុះអនាគតជាតិ ឲ្យព្រាត់ប្រាស់និរាសឱពុកម្តាយបងប្អូនកូនចៅ នឹងឲ្យក្ររហេមរហាមខ្សត់ទ្រព្យរងទុក្ខវេទនាអស់៥០០ជាតិបើយើងខ្ញុំប្រព្រឹត្តល្អទៀងត្រង់ ត្រឹមត្រូវតាមគន្លងច្បាប់យកចិត្តដាក់ប្រឹងប្រែងអនុវត្តការងារដោយស្មោះត្រង់អស់ពីចិត្តពីថ្លើមសូមអស់ទេពារ៏ក្សអារុក្ខអារក្សអ្នកតា យាយ
    ទេពនឹងបារមី ដ៏សក្ត័សិទ្ធិក្នុងលោកជួយឲ្យយើងខ្ញុំមានអាយុយឺនយូនឹងមានសេចក្តីសុខដុមរមនាមានសុខភាពល្អមានទ្រព្យសម្បត្តិមាសប្រាក់កែវកងពិទូរ្យសូរ្យកាន្ត សំបូរហួហៀលុះអនាគតជាតិបានតែសេចក្តីល្អនឹងមានទ្រព្យស្តុកស្តម្ភ
    កិត្តិយសថ្លៃថ្នូរចម្រុងចម្រើនថ្កុំថ្កើងរុងរឿសមដូចបំណងប៉ងប្រាថ្នាកុំបីអាក់ខានឡើយ។
    ក្រោយមន្ត្រីទាំង១៤រូបធ្វើកិច្ចសច្ចាប្រណិធានរួចលោកសេង ម៉េងស្រ៊ុនព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តព្រះវិហារក៏បានអញ្ជើញមានប្រសាសន៏ផ្តាំផ្ញើរដល់មន្ត្រីនគរបាលយុត្តិធម៏និងភ្នាក់ងារនគរបាលយុត្តិធម៏គប្បីយល់ឲ្យបានច្បាស់អំពីតួនាទីរបស់ខ្លួនដូចមានចែងក្នុងក្រមនិតិពិធីព្រហ្មទណ្ឌនឹងច្បាប់ពិសេសដោយឡែកផ្សេងទៀតដើម្បីអាចបំពេញមុខងាររបស់ខ្លួនឲ្យបានត្រឹមត្រូវតាបច្បាប់នឹងយុត្តិធម៏
    ឯកឩត្តមបន្ថែមទៀតថាការធ្វើនិតិវិធីសម្បថនេះមានភាពចាំបាច់ណាស់ទើបអាចទទួលបាននៅនិតិសម្បទាជាមន្ត្រីនគបាលយុត្តិធម៏និងភ្នាក់ងារនគបាលយុត្តិធម៏បន្ថែមពីនោះលោកព្រះរាជអាជ្ញារងក៏បានធ្វើការក្រើនរំលឹកដល់អស់លោក លោកស្រីឲ្យយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវនិងអានច្បាប់អោយបានច្រើនដូចជាក្រមនិតិវិធីព្រហ្មទណ្ឌជាដើម ដើម្បីអាចដឹងអំពីតួរនាទី និងភារកិច្ចរបស់ខ្លួន។

    លោកព្រះរាជអាជ្ញារងសង្កត់ធ្ងន់ថាមន្ត្រីនគរបាលយុត្តិធម៌គឺមានតួនាទីបីយ៉ាងធំៗ
    ទី១.ពិនិត្យបទល្មើស
    ទី២.ចាប់យកវត្ថុតាង
    នឹងទី៣.ឃាត់ខ្លួនជនសង្ស័យដែលវាជាតួរនាទីសំខាន់ជាងគេ។

    ចំពោះព្រះរាជអាជ្ញាត្រូវដឹកនាំនឹងសម្របសម្រួលក្នុងកាបំពេញការងាររបស់មន្ត្រីនគរបាលយុត្តិធម៏ព្រោះដើម្បីធនាថាការពិនិត្យនឹងចាត់កាទៅលើបទល្មើសនេះមានភាពត្រឹមត្រូវតាមច្បាប់នឹងតាមបញ្ញាតនៃមាត្រ៣៧ នៃក្រមនិតិវិធីព្រហ្មទណ្ឌឲ្យបានជាក់លាក់។

    ជាមួយគ្នានោះឯកឩត្តម យុត ពន្លឺ តំណាងតុលាការនឹងជាប្រធានសាលាដំបូងខេត្តព្រះវិហារក៏បានអញ្ជើញមានប្រសាសលើកឡើងដោយក្តីរំភើបរីករាយជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៏ដោយឯកឩត្តមថាចាប់ពីពេលនោះតទៅស្ថាប័នតុលាការពិតជាមានមន្ត្រីនគរបាលបន្ថែមក្នុងដៃទៀតដែលជាភាពងាយស្រួលក្នុងកាចុះអនុវត្តច្បាប់នោះឯកឩត្តមបន្តទៀតក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម(ធ្វើយ៉ាងណាក្រោយទទួលបាននិតិសម្បទានាពេលនេះហើយចាប់តែពីពេលនេះតទៅយើងនឹងក្លាយទៅជាមន្ត្រីនគរបាលយុត្តិធម៏ជាភ្នាក់ងារនគរបាលយុត្តិធម៏ហើយក៏ជាសេនាធិការដ៏សំខាន់បំផុតសម្រាបចាប់ដៃក្នុងនាមជាដៃគូរជាមួយនឹងស្ថាប័នតុលាការទៅថ្ងៃអនាគត់
    ទទឹ្ទមនិងនោះឯកឩត្តមក៏បានក្រើនរំលឹកដល់មន្ត្រីនគរបាលយុត្តិធម៏ទាំងអស់ខាងលើត្រូវយកតួនាទីក៏ដូចភារកិច្ចរបស់ខ្លួននេះទៅអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាពនឹងខ្ជាប់ខ្ជួនដើម្បីទទួលបាននូវភាពជោគជ័យទៅថ្ងៃអនាគត។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img