More

    រន្ធ.ត់ណាស់ លោកអើយ!រថយន្តស៊េរីទំនើប បើកបរដោយជនជាតិចិន បានបុករះបណ្ដាលឲ្យស្ត្រីម្នាក់ស្លា.ប់ ភ្លាមៗនៅនឹងកន្លែង

    spot_img

    ខេត្តព្រះសីហនុ÷មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយជនជាតិចិនបានបើកមកបុកម៉ូតូស្ត្រីម្នាក់ចាប់ពីស្ពានអូរមួយអូសម៉ូតូជាច្រើនម៉ែត្រហើយទៅបុកម៉ូតូ ០២ គ្រឿងទៀតទើបបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង ០៩:30នាទីយប់ថ្ងៃទី ០៩ ខែកញ្ញាឆ្នាំ ២០២១ត្រង់ចំណុចស្ពានអូរមួយតាមបណ្ដោយវិថីមិត្តភាពស្ថិតនៅភូមិ ០២ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ/ ខេត្តព្រះសីហនុ ។

    តាមប្រភពពីកន្លែងកើតហេតុបានប្រាប់សារព័ត៌មានមុនពេលកើតហេតុគេបានឃើញរថយន្តទំនើបមួយគ្រឿងម៉ាក់ឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH – 2123បើកយ៉ាងលឿនមានទិសដៅងមកពីផ្សារលើស្ពោះទៅអូ៥លុះមកដល់ស្ពានអូរ១ ក៏បានបុកម៉ូតូស្ត្រីម្នាក់ពីក្រោយកំពុងបើកស្របផ្លូវគ្នា ពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់ ភ្លាមៗ នៅនឹងកន្លែងតែម្ដង ប្រភពដដែលបានបន្តទៀតថារថយន្តព្យាយាមបើកគេចទៅមុខទៀតលុះមកដល់ផ្លូវចុះចំណោតអូ០២ បុកម៉ូតូ០២គ្រឿងទៀតដែលគេចតនៅតាមចិញ្ចើមផ្លូវទើបប្រជាពលរដ្ឋស្ទាក់ចាប់បាន។

    ភ្លាមៗសមត្ថកិច្ចនគរបាលក៏បានឃាត់ខ្លួនជនបង្កនិងនាំយកទៅសាកសួរនៅការិយាល័យអធិការក្រុង រីឯសពជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យបនាំយកទៅរក្សាទុកដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
    ចំណែកវត្ថុតាងរថយន្តនិងម៉ូតូកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនាំយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ដោយ វ៉ាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img