More

    ប្រជាពលរដ្ឋ សប្បាយចិត្ត បានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ពន្វ័ករណីចរាចរនូវសារធាតុគ្រឿងញៀន

    spot_img

    ខេត្តព្រះវិហារ.ក្រោយទទួលបាននូវការណែនាំចង្អុលបង្ហាញពីសំណាកលោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនឹងដោយបានការយកចិត្តទុកដាក់ក្នុងភាពអត់ធ្មត់នឹងម្ចាស់ការខ្ពសើក្នុងនាមជាមេបញ្ជាការកងរាជអាវុធ ហត្ថស្រុកជាំក្សាន្តដែលតែងបានសហការជាមួយនិងកម្លាំងការិយាល័យ(ក២)ចំណុះឲ្យអង្គភាពកងពលតូចអន្តរាគមន៏លេខ(៨)បានយ៉ាងស្អិតរមួតផងនោះយ៉ាងមុិញជាក់ស្ដែងនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១វេលាម៉ោងប្រមាណ៤នឹង០០នាទីរសៀលកម្លាំងសហការខាងលើក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៏ត្រីពេជ្រ សុភីមេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត។

    នេះបើតាមកាបញ្ជាក់ពីលោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានឲ្យក្រុមអ្នកសាពត៏មានយើងដឹងនៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នេះថាក្នុងកិច្ចចុះប្រតិបត្តិកាស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដែលជាប់ពាក់ពន្វ័ករណីចរាចរនូវសារធាតុគ្រឿងញៀនជាលទ្ធផលក្នុងបេសកកម្មខាងលើកម្លាំងសមត្ថកិច្ចរបស់លោកឈានទៅធ្វើកាឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់នៅត្រង់ចំនុចU.T.M.45.14.50.-156.52.35.ស្ថិតក្នុងភូមិកំប្រាក់ឃុំ យៀង ស្រុកជាំក្សាន្តខេត្តព្រះវិហារដោយជាប់ពាក់ពន្វ័ករណីសង្ស័យរក្សាទុកនិងចរាចរនូវសារធាតុញៀនដ៏សកម្មប្រចាំនៅក្នុងភូមិសាស្ត្រខាងលើគួរបញ្ជាក់ផងដែរថាជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើមានឈ្មោះផាត ភាភេទប្រុសអាយុ៤១ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកនឹងខេត្តកើតហេតុខាងលើក្រោយធ្វើកាឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានឆែកឆេនិងដកហូតបានវត្ថុតាំងដែលជាប្រភេទគ្រឿងញៀនប្រភេទម៉ាទឹកកកបានចំនួន១០កញ្ចប់ក្នុងនោះ១កញ្ចប់ធំពីជនសង្ស័យខាងលើ។

    បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាំងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារដើម្បីចាត់កាបន្តរតាមនិតិវិធីច្បាប់។

    ជុំវិញនិងការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាចរាចរនូវសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំនៅក្នុងភូមិសាស្ត្រខាងលើពីសំណាកកម្លាំងកងរាជអាវុធហត្ថនេះប្រជាពលរដ្ឋរស់នៅភូមិកំប្រាក់ឃុំយៀងទាំងអស់ដោយពួកគាត់មានការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថដែលមានលោកឩត្តមសេនីយ៏ត្រីកង សៅគុណមេញ្ជាការដែលតែងតែគិតគូររាល់សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋគ្រប់ទីជនបទដាច់ស្រយ៉ាលហើយនេះវាជាកាដូរថ្មីមួយបន្ថែមទៀតដែលកម្លាំងកងរាជអាវុធហត្ថបានបំបែកបាននូវមុខសញ្ញាជនសង្ស័យខាងលើគឺប្រៀបបានទៅនឹងដកបានបន្លាចេញពីដើមទ្រូងរបស់ពួកគាត់យ៉ាងដូច្នេះអញ្ចឹងដែរ។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img