
ភ្នំពេញ: បុរស២នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យនិងម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាលឿនជ្រុលបុករថយន្តឡិចស៊ីសLX470បេីកឆ្លងផ្លូវចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះទាំងពីរនាក់នឹងម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-9007 បេីកបរចេញពីផ្លូវព្រះមុនីវង្សឆ្លងផ្លូវក្នុងទិសដៅពីជេីងទៅត្បូងបំណងឆ្ពោះឡេីងទៅផ្លូវ៦០ម៉ែត្រខណៈមកដល់ចំណុចពាក់កណ្តាលផ្លូវ២៧១ ស្រាប់តែមានម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GB- 7899 បេីកបរដោយបុរសម្នាក់និងរួមដំណេីរជាមួយបុរស២នាក់ទៀត ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុករថយន្តពីចំហៀងផ្នែកខាងស្តាំពេញទំហឹងបោកក្បាលខ្ទប់និងរថយន្តបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរទាំង៣នាក់។
ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលជនរងគ្រោះចំនួន២នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងឃាត់ម្ចាស់រថយន្តបណ្ណោះអាសន្នរងចាំទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ កុសល់