More

    ឆ្លងចរន្តអគ្គិសនីឆេះក្រសួងរ៉ែ និងថាមពល ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

    spot_img

    ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆ្លងចរន្តអគ្គិសនីឆេះក្រសួងរ៉ែ និងថាមពល ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រសួងរ៉ែ និងថាមពល ស្ថិត នៅតាមបណ្តោយផ្លូវលេខ៥១ ភូមិ ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆាបឆេះឡើង ខូចខាតសម្ភារៈឆេះថ្មបេតុង ទំហំ ៣០ម៉ែត្រ គុណ ៣០ម៉ែត្រ ឆេះ តុ ទូ ឯកសារមួយចំនួន និងម៉ាស៉ីនត្រជាក់ចំនួន ១ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

    សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យសរុបទាំងអស់ ចំនួន ០៦គ្រឿង ដោយប្រេីប្រាស់ទឹកអស់ ចំនួន ០៦ឡាន ស្មេីនឹង ២៦ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅយប់ថ្ងៃខែឆ្នាំដដែល៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img