More

    ពលរដ្ឋត្រូវបានជម្លៀសដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ចំនួន03ស្រុក.ក្រុង ឡើងជាង500គ្រួសារ

    spot_img

    បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ត្រូវបានជម្លៀសមានចំនួន03ស្រុក.ក្រុង កើនឡើង543គ្រួសារ គិតត្រឹមព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2021នេះ មានស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។

    យោងតាមរបាយការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសនៅស្រុកមង្គលបូរីមានគិតត្រឹមព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2021 ចំនួន65គ្រួសារ មាននៅឃុំបាត់ត្រង់ចំនួន64គ្រួសារ និងនៅឃុំឫស្សីក្រោក 01គ្រួសារ និងប៉ះពាល់ដំណាំស្រូវ5.551ហិកតា ដំណាំរួមផ្សំ08ហិកតា សត្វពាហនៈ96 និងហូរកាត់ផ្លូវ51ផ្លូវ ប្រវែង24.545ម៉ែត្រ សាលារៀន07កន្លែង វត្ត02កន្លែង និងមណ្ឌលសុខភាព01កន្លែង។

    នៅក្រុងសិរីសោភ័ណ ប្រជាពលរដ្ឋដែលបានជម្លៀសមានចំនួន 298គ្រួសារ នៅសង្កាត់ព្រះពន្លា179គ្រួសារ, សង្កាត់ទឹកថ្លា 39គ្រួសារ, សង្កាត់ភ្នៀត 32គ្រួសារ,សង្កាត់អូរអំបិល 46គ្រួសារ, និងសង្កាត់កោះពងសត្វ 02គ្រួសារ និងប៉ះពាល់ដំណាំស្រូវ 2.124ហិកតា ដំឡូងមី18ហិកតា ដំណាំរួមផ្សំ5ហិកតា ទឹកហូរកាត់ផ្លូវចំនួន76ផ្លូវ ប្រវែងសរុប56.701ម៉ែត្រ សាលារៀន03កន្លែង។

    ដោយឡែកនៅក្រុងប៉ោយប៉ែត្រ ពលរដ្ឋដែលបានជម្លៀសមាន 180គ្រួសារ មានក្នុងសង្កាត់និមិត្ត17គ្រួសារ ,សង្កាត់ផ្សារកណ្តាល37គ្រួសារ និងសង្កាត់ប៉ោយប៉ែត126គ្រួសារ និងប៉ះពាល់ដំណាំដំឡូងមី110ហិកតា, ដំណាំរួមផ្សំ12ហិកតា ទឹកហូរកាត់ផ្លូវ 125ផ្លូវ ប្រវែងសរុប37.690ម៉ែត្រ សាលារៀន08កន្លែង វត្តចំនួន01កន្លែង៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img