More

    ឥទ្ធិពលប្រពន្ធ័ទាប(ITCZ)នៅតែបន្តមានគ្របដណ្តបមកលើប្រទេសកម្ពុជាយើង ជាបន្តបន្ទាប់មកលើភូមិសាស្ត្រខេត្តព្រះវិហារធ្វើអោយទឹកដងស្ទឹងសែនហក់ឡើងដល់កម្ពស់ដែលត្រូវប្រកាសអាន្ន

    spot_img

    ខេត្តព្រះវិហារ.យោងតាមកាបញ្ជាក់ពីលោកចាប កុយប្រធានមន្ទីរធនធានទឹកនឹងឩត្តុនិយមខេត្តព្រះវិហារដោយលោកបានបញ្ជាក់ប្រាប់មកក្រុមអ្នកសាពត៏មានយើងនៅរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១នេះថាដោយឥទ្ធិពលប្រពន្ធ័ទាប(ITCZ)ដែលលក្ខណះបែបនេះហើយដោយគិតចាប់ពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១រហូតមកដល់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១ភ្លៀងនៅបន្តធ្លាក់គ្របដណ្តប់មកលើភូមិសាស្ត្រខេត្តមួយចំនួនក្នុងប្រទេសកម្ពុជានិងជាពិសេសក្នុងភូមិសាស្ត្រខេត្តព្រះវិហារនឹងនៅតាមបន្ទាត់ជួរភ្នំដងរែកដែលលក្ខណះបែបនេះហើយបានធ្វើអោយកម្ពស់ទឹកជំនន់នៅស្ថានីយ៏ដងស្ទឹងសែនបន្តហក់ឡើងកម្ពស់១១.៨០ម៉ែតដែលជាកម្ពស់ទឹកត្រូវប្រកាសអាសន្នឲ្យមានកាប្រុងប្រយត្ន័សម្រាបបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែននិងជាពិសេសនៅតំបន់មួយចំនួនដែលមានហនិភ័យនោះ។


    លោកចាប កុយបន្តទៀតថានៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១កន្លងទៅបរិមាណទឹកភ្លៀងមានរហូតដល់៩៣.៤.មមលុះរហូតមកដល់នឹងថ្ងៃទី២៦ខែឆ្នាំដដែលនេះទើបធ្វើឲ្យទឹកនៅតាមដងស្ទឹងសែនហក់ឡើងដល់កម្ពស់១១.៨០ម៉ែតជាកម្ពស់ទឹកដែលនឹងត្រូវប្រកាសអាសន្ន។

    លោកប្រធានមន្ទីរធនធានទឹកនឹងឩត្តុនិយមខេត្តបញ្ជាក់ទៀតថាដោយសារតែជំនន់ទឹកភ្លៀងនេះហើយដែលបង្កធ្វើអោយភូមិបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារតំបន់ទាបចំនួន៥ភូមិបានលិចដោយក្នុងនោះរួមមាន។

    ទី១ភូមិស្រះឈូកសង្កាត់កំពង់ប្រណាក
    ទី២ភូមិតំណាក់សង្កាតកំពង់ប្រណាក
    ទី៣ភូមិកំពង់ចម្លងសង្កាត់កំពង់ប្រណាក
    ទី៤ភូមិអភិវឌ្ឍសង្កាត់បា៉លហាល
    នឹងទី៥ភូមិស្ថាពរសង្កាត់បា៉លហាល
    ក្រុងព្រះវិហារខេត្តព្រះវិហារ។

    លោកចាប កុយបន្តទៀតថាមកដល់នឹងរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១នេះទឹកនៅតែបន្តហកឡើងដោយមិនទាន់ស្រកចុះនោះទេយ៉ាងណាក៏ដោយលោកចាប កុយថាលោកក៏បានចេញសេចក្តីជូនដំណឹងទៅរដ្ឋបាលខេត្តដើម្បីចេញសេចក្តីប្រកាសអាសន្នជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័រួចហើយដែរ។
    ជាមួយគ្នានោះឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែននឹងជាពិសេសបងប្អូនដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រភូមិដែលកំពុងលិចទាំងប៉ុន្មានខាងលើមេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់ក្នុងរយះពេលទឹកជំនននេះរឿងបញ្ហាសត្វអសិរពឹសផ្សេងៗព្រោះភូមិសាស្ត្រខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយព្រៃហើយរដូវទឹកជំនន់ចឹងវាសំបូរណាស់អាចបង្កអោយមានគ្រោះដោយសារតែសត្វអសិរពឹសនេះមួយផ្នែក មួយផ្អែកទៀតចំពោះក្មេងៗតូចៗត្រូវមានកាយកចិត្តទុក្ខដាក់មើលថែអោយបានល្អមិនត្រូវមានការធ្វេសប្រហែសចំពោះក្មេងៗតូចៗព្រោះគេឃើញទឹកចឹងពួកគេចូលចឹត្តលែងទឹកឍហើយសប្បាយនឹងទឹកណាស់ចឹងមើលថែពួកគេអោយគត់មុតដើម្បីកុំអោយមានកាលុងទឹកស្លាប់ហើយឪពុកម្តាយមានវិប្បដិសារីនោះ។

    ចំនុចសំខាន់បំផុតរឿងសុខភាពដែលវាកក្តាសំខាន់បំផុតដែលយើងត្រូវហូបស្អាតរស់នៅស្អាតហូបទឹកឆ្អិនអោយបានទៀងទាត់ដើម្បីបង្កាបាននូវជំងឺផ្សេងៗដែលកើតមានឡើងជាយថាហេតុកើតឡើងក្នុងអំឡុងរដូវកាលនៃទឹកជំនន់នេះ។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img