More

    ជនជាតិម៉ាឡេសុីម្នាក់ ដ.កកាំភ្លើ.ង បា.ញ់២គ្រា.ប់ បណ្តាលរាកៃត្រូវត្រូវជើងខ្លួនឯង ១គ្រាប់រងរបួស

    spot_img

     

    ភ្នំពេញ: មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានបុរសជនជាតិម៉ាឡេស៊ីម្នាក់បានដកកាំភ្លើងខ្លីបាញ់២ គ្រាប់បណ្តាលឲ្យរាកៃត្រូវខ្លួនឯង១គ្រាប់ចំកំភួនជើងខាងស្ដាំ បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចមុខ ផ្សារសូរិយាម៉ល តាមបណ្តោយផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិម៉ាឡេស៊ីម្នាក់ជិះម៉ូតូកង់បីមួយគ្រឿងបានធ្វើដំណើរទៅដៅកើតទៅលិច ដោយមិនដឹងថាគាត់ចេញពីម្តុំណានោះទេ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមិនដឹងថាមានបញ្ហាអ្វី បានដកកាំភ្លើងខ្លីម១ដើមមិនស្គាល់ម៉ាក បាញ់ឡើងលើ១គ្រាប់ រួចបានយកកាំភ្លើងមកញ៉ុកចូលកំប៉ាវខោ បន្ទាប់មកប្រាប់តែលូកដៃយកកំភ្លើងវិញ បណ្ដាលឲ្យផ្ទុះ១គ្រាប់ទៀតត្រូវចំកំភួនជើងខ្លួនឯងខាងស្តាំបណ្តាលឲ្យរងរបួស។ចំណែកម៉ូតូកង់បីបានបាននៅកន្លែងកើតហេតុនោះទេ។បានចេញពីកន្លែងកើតហេតុបាត់

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យនៅនឹងកន្លែងកើតហេតុរួចបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត ចំណៃកាំភ្លើងសមត្ថកិច្ចយករក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្ត៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img