More

    ហេតុការណ៍ភ្ញាក់ផ្អើលមួយ បង្កឡើងដោយរថយន្តដឹកដី បុករះម៉ូតូកង់បី ជាច្រើនគ្រឿង បណ្ដាលឱ្យមនុស្ស៥នាក់ រងរបួសស្រាលធ្ងន់

    spot_img

    ខេត្រព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្តដឹកដីមួយគ្រឿង បុករះជាមួយនឹងរថយន្តនិងម៉ូតូផ្សេងៗទៀត ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋដែលនៅត្រង់ចំណុចផ្លូវ៨០១ ចំណោតវត្តលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២២ ខែកញ្ញា ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់រងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ។

    ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍បន្ថែមឲ្យដឹងថា ក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បណ្តាលអោយម៉ូតូ ៤ គ្រឿងបានរងការខូចខាត រួមជាមួយម៉ូតូកង់បីឥណ្ឌា មួយគ្រឿង និងរថយន្តម៉ាក NISSAN មួយគ្រឿង នឹងមនុស្សចំនួន ៥ នាក់រងរបួស ក្នុងនោះរបួសធ្ងន់ម្នាក់ផងដែរ។
    សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះទាំង៥ រួមមាន៖

    ១ ឈ្មោះ គឹម ចន្ថា ភេទស្រី អាយុ ២៨ ឆ្នាំ របួសស្រាល។
    ទី២ ឈ្មោះម៉ាក់ សុភស្ស ភេទប្រុស អាយុ ៣៥ឆ្នាំ របួសស្រាល ។
    ទី៣ ឈ្មោះ អឿន ចាន់ណា ភេទប្រុស អាយុ ២៤ ឆ្នាំ
    ទី៤ ឈ្មោះ សម ពៅ ភេទ ប្រុស អាយុ ១៦ ឆ្នាំ។
    ទី ៥ ពុំទាន់ស្គាល់ឈ្មោះ រងរបួសធ្ងន់។

    ដោយឡែក យោងតាមប្រភពនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ថា មុនកើតហេតុគេបានឃើញរថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-1295 បានបើកចុះចំណោតផ្លូវ ៨០១ យ៉ាងលឿន ហើយបានរ៉េចង្កូតបុកបង្គោលភ្លើង ដាច់ជា២ ហើយក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយ រួចបន្តទៅបុកម៉ូតូចំនួន៣គ្រឿងទៀត ដោយពុំទាន់អស់ល្បឿនក៏ជ្រុលទៅបុកការដ្ឋានសំណង់ខូចខាតរថយន្តយ៉ាងដំណំ។

    ក្រោយកើតហេតុ រថយន្តបង្ករួមជាមួយម៉ូតូកង់បីឥណ្ឌានិងរថយន្តNISSAN និង ម៉ូតូ២គ្រឿងទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយគ្នាតាមច្បាប់ ខណៈម្ចាស់ម៉ូតូ១គ្រឿងសុខចិត្តយកទៅជុសជុលខ្លួនឯង៕ ដោយ វ៉ាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img