ទំព័រដើម ទំព័រដើម បេីកទ្វាហៅម្តាយហូបបាយ ស្រាប់តែប្រទះឃេីញចងករស្លា.ប់បាត់ ដោយមិនទាន់ដឹងមូលហេតុ

បេីកទ្វាហៅម្តាយហូបបាយ ស្រាប់តែប្រទះឃេីញចងករស្លា.ប់បាត់ ដោយមិនទាន់ដឹងមូលហេតុ

- ពាណិជ្ជកម្ម -

ភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែចងករសម្លាប់ខ្លួនក្នុងបន្ទប់ខ្លួនដោយមិនដឹងពីមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ455ផ្លូវបេតុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

ជនរងគ្រោះឈ្មោះហុង សុខខឿន ភេទស្រីអាយុ៤១ឆ្នាំ មុខរបរធ្វើការរោងចក្រ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ តាមសម្ដីរបស់ឈ្មោះវ៉ា សុគន្ធធារី ភេទស្រីអាយុ៣៧ឆ្នាំត្រូវជាបងថ្លៃសពបានអោយដឹងថាជនរងគ្រោះមិនស្រួលខ្លួនហើយក៏មិនបានទៅធ្វើការដែរ នៅពេលវេលាកេីត កូនស្រីរបស់គាត់ឈ្មោះស្រីនូ អាយុ៩ឆ្នាំបានទៅបើកទ្វាហៅជនរងគ្រោះមកហូបបានស្រាប់តែឃើញជនរងគ្រោះចងករស្លាប់បាត់ទៅហើយ ទេីបបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។

បច្ចុប្បន្ន សពរងចាំក្រុមគ្រួពេទ្យយកសំណាក និងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម