More

    ខ្ចីទូរស័ព្ទគេខល បែជាយករត់គេចខ្លួន ត្រូវពលរដ្ឋដេញចាប់បានទ្រមខ្លួន

    spot_img

     

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗបន្ទាប់ធ្វេីជាខ្ចីទូរស័ព្ទពីស្ត្រីម្នាក់ខលទៅបងប្អូនពេលបានដល់ដៃហេីយព្យាយាមរត់គេចខ្លួន បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះល្វែងមួយកន្លែង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
    ជនសង្ស័យឈ្មោះចន ចាន់ដា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះមាស សុផល ភេទស្រីអាយុ៣៣ឆ្នាំ ជាអាជីវករផ្សារព្រៃទា។ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។

    តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់កំពុងបោសសំអាតមុខផ្ទះភ្លាមនោះស្រាប់តែមានជនសង្ស័យខាងលេីដេីរចុះដេីរឡេីង ហេីយបានមកសុំខ្ចីទូរស័ព្ទម៉ាកoppoរបស់គាត់ខលទៅបងប្អូន ពេលនោះគាត់ក៏ឱ្យខ្ចី ខណៈបានទូរស័ព្ទដល់ដៃហេីយបែជាព្យាយាមរត់គេចខ្លួន ទេីបគាត់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ចនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img