ទំព័រដើម ទំព័រដើម អាជ្ញាធរនិងមន្ទីរជំនាញចម្រុះចុះយកសំណាកសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ចំនួន ០២ មណ្ឌល នៅខេត្តព្រះសីហនុ

អាជ្ញាធរនិងមន្ទីរជំនាញចម្រុះចុះយកសំណាកសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ចំនួន ០២ មណ្ឌល នៅខេត្តព្រះសីហនុ

- ពាណិជ្ជកម្ម -

(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃអង្គារ៍ ទី២១ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ៧:០០ នាទី លោក ដេត សុវណ្ណាវុធ នាយករងរដ្ឋបាលក្រុង តំណាងឲ្យរដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយ មន្ទីរសុខាភិបាលខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្រ្តីសាលាក្រុង និងក្រុមការងារសង្កាត់លេខ៣ បានយកសំណាកសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ចំនួន ០២ មណ្ឌល គឺ: មណ្ឌលអនុវិទ្យាល័យសម្តេចឪ និងមណ្ធលវិទ្យាល័យក្រុង មានដូចខាងក្រោម:

I-អនុវិទ្យាល័យសម្តេចឪ សិស្សថ្នាក់ទី៩ ១០ថ្នាក់ ស្នើហ្នឹង ៣១៦ នាក់ ស្រី ១០៤ នាក់ ក្នុងនោះ គ្រូចំនួន ២៨ នាក់ ស្រី ០៤នាក់ សិស្ស ចំនួន ១៧៨ ស្រី ១០០ នាក់ ។

II-វិទ្យាល័យក្រុង សិស្សថ្នាក់ទី១២ ចំនួន១២ ថ្នាក់ ស្មើនឹង ៣១៧ នាក់ ស្រី ៥៤ ក្នុងនោះ គ្រូចំនួន ៦៧នាក់ ស្រី ១៩ នាក់ សិស្ស ២៥០ ស្រី ១៣៥ នាក់ ។ ក្នុងនោះ អ្នកវិជ្ជមាន ចំនួន ០២ នាក់ :
១. ឈ្មោះ សុខ ចាន់ឌី ភេទប្រុស ជាគ្រូបង្រៀនថ្នាក់ទី១២ ឯកទេស រូបវិទ្យា លេខទូរសព្ទ ០៩៦ ៥៣៣៥០៩៧ អ្នកពាក់ពន្ធ័ ភរិយា អាសយដ្ឋាន ភូមិ២ សង្កាត់៣។

២. ឈ្មោះ ម៉ុង ដេវីន ភេទប្រុស សិស្សថ្នាក់ទី១២G លេខទូរសព្ទ ០៩៦ ២២៥ ៦៣៦៤ លេខទូរសព្ទអាណាព្យាបាល ០៩៨ ៤០៤១១៤ អាសយដ្ឋាន ភូមិ៣ សង្កាត់២ ចំពោះមណ្ឌលអនុវិទ្យាល័យសម្តេចឪ លទ្ធផលអវិជ្ជមានទាំងគ្រូ និងសិស្ស។ដោយ វ៉ាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម