More

    រថយន្តlexus បុករថយន្តកុងតឺន័រពីក្រោយ រងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: បុរសអ្នកបើករថយន្តlexus CT200H មួយគ្រឿងមិនប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុករថយន្តកុងតឺន័រចតស្ងៀមលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានរងរបួស។

    ខេត្តការនេះកើតឡើងកាលពីវេលាម៉ោង២ ទៀបភ្លឺឈានចូលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុនIZUZU តាមបណ្ដោយផ្លូវវ៉េងស្រេងក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ3,B-4551ចតស្ងៀមលើចិញ្ចើមផ្លូវក្នុងទិសដៅកើតលិច ខណ:នោះក៏មានបុរសម្នាក់បើករថយន្តlexusCT200Hពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BE-3016ធ្វើដំណើរក្នុងល្បឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តlexusរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តកុងតឺន័ររងការខូចខាតនៅខាងក្រោយបន្តិចបន្តួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា។ក្រោយមកខាងម្ចាស់រថយន្តlexus បានស្គាល់ជាមួយខាងរថយន្តកុងតឺន័រ ហើយប្រាប់ថារងចាំថ្ងៃស្អែកសុំធ្វើការសម្របសម្រួលគ្នា រួចបានហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img