ទំព័រដើម ទំព័រដើម ចាក់ជាច្រើនកាំបិតប្លន់យកម៉ូតូ រត់គេចខ្លួនបាត់ដោយសុវត្ថិភាព

ចាក់ជាច្រើនកាំបិតប្លន់យកម៉ូតូ រត់គេចខ្លួនបាត់ដោយសុវត្ថិភាព

- ពាណិជ្ជកម្ម -

បាត់ដំបង៖ បុរសភេទទី៣ម្នាក់ត្រូវបានជនមិនស្គាល់មុខ ចាក់ជាច្រើនកាំបិតបម្រុងប្លន់យកម៉ូតូ តែមិនបានសម្រេចចុងក្រោយ ត្រូវអ្នកជិតខាងដេញចាប់រត់បាតជើងសព្រាត។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណ២និង៣០នាទីរំលងអធ្រាត្រ ឈាន ចូល ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងក្រុមទី១៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

យោងតាមការលើកឡើងរបស់ឈ្មោះ នឿន កក្កដា ជាប្អូនប្រុសភេទទី៣ដូចគ្នាបានរៀបរាប់ថា កាលពី ព្រលប់ មុន ពេលកើតហេតុ ជនរងគ្រោះ ជាបងឈ្មោះ នឿន រ៉ា ឌី ភេទ ទី៣ អាយុ៣១ឆ្នាំ រស់នៅ ភូមិ ន រា ឃុំ ន រា ស្រុក សង្កែ បានមកជួលបន្ទប់ស្នាក់ នៅផ្ទះជួលចំណុចកើតហេតុខាងលើ បាន ជិះម៉ូតូមកចូលរួមកម្មវិធីខួបកំណើតខ្លួន ជាប្អូននៅម្តុំបុរីរំចេក។ លុះ ប្រហែលជា ម៉ោង២ជាងរំលងអធ្រាត្រ ឈាន ចូល ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០ ជនរងគ្រោះជាបងបានជិះម៉ូតូចេញមកវិញ ដល់ចំណុចសួនសម្តេចក្រឡាហោម ស ខេង និងមានឌុបមនុស្សប្រុសម្នាក់ ទៅកាន់បន្ទប់ជួលរបស់គេវិញ។

ប្រភពចេញពីកន្លែងកើតហេតុ(អ្នកជួលបន្ទប់ក្បែរគ្នា) បានអោយដឹងដែរថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះភេទទី៣ខាងលើ បានជិះម៉ូតូម៉ាកឃ្លិចមួយគ្រឿង និងមានដឹកបុរសម្នាក់ដោយ មិនស្គាល់អត្តសញ្ញាណ មកចូលក្នុងបន្ទប់ផ្ទះជួលផងដែរ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែលឺសម្លេងស្រែកអោយជួយ ភ្លាមនោះពួកគាត់ បានចេញមកឃើញភាគីខាងប្រុស(ជនសង្ស័យ) បានប្រើប្រាស់កូនកាំបិតចិតបន្លែដង លឿងមកចាក់ទៅលើជនរងគ្រោះ ជាច្រើន កាំបិតរងរបួសធ្ងន់ រួចប្រាស់ខ្លួនរត់គេចខ្លួនបាត់។

ដោយឡែក យឡែកជនរងគ្រោះដែលរងរបួសជាច្រើន កាំបិតស្ទើស្លាប់ស្ទើរស់ត្រូវ បាន គេ បញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីដឹងខ្លួន បានបញ្ជាក់អោយដឹងដែរថា ខ្លួនមិនដែលស្គាល់បុរស ជាជនសង្ស័យពីមុនមកទេ ដោយឃើញគេអង្គុយលេង នៅសួនសម្តេចក្រឡាហោម នៅចំណុចភូមិរំចេក៤ ក៏បបួលមកលេងបន្ទប់ផ្ទះជួល តែមិននឹកស្មានគេមានបំណង មកចាក់សម្លាប់ខ្លួនដើម្បីយកទ្រព្យសម្បត្តិ និងដណ្តើមយកសោម៉ូតូពីខ្លួនតែមិន បានសម្រេចត្រូវខ្លួនស្រែកផ្អើល ដល់អ្នករស់នៅបន្ទប់ជួលក្បែរ ខាងចេញមកជួយ ហើយជនសង្ស័យបានប្រះខ្លួន រត់ចេញបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅធ្វើការពិនិត្យជាក់ស្តែង និងកំពុងដុតដៃដុតជើង ដើម្បី តាម ស្វែងរក មុខសញ្ញា ជាជនសង្ស័យ យក មកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម