More

    អគារស្នាក់ការ គណបក្សប្រជាជនកម្ពុជាថ្មី១ខ្នងបន្ថែមទៀត នៅឃុំភ្នំត្បែងមួយ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    spot_img


    ខេត្តព្រះវិហារ.អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែងមួយក្នុងស្រុកសង្គមថ្មី១ខ្នងទៀតត្រូវបានសម្ភោធកាត់ខ្សែរបូរណ៏ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១។
    ដែលពិធីនេះគឺបានប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកមាស សុភាសមាជិកគណះអចិន្ត្រៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារលោកប្រាក់ សុវណ្ណប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារនិងដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីដែលជាសមាជិកសមាជិការក្នុងជួរគណបក្សប្រជាជនកម្ពុជាជាច្រើនកុះករផងដែរ។

    លោកមាស សុភាសមាជិកគណះអចិន្ត្រៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារបានមានប្រសាសន៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាដោយលោកបានចាត់ទុកសម្តេចគឺជាសសរគ្រឹះដ៏រឹងមាំដែលជាមេបក្សដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដ៏ចាស់វស្សាជាងគេបង្អស់ក្នុងចំណោមមេគណបក្សជាច្រើនដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលកន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះក៏ប៉ុន្តែមេគណបក្សមួយចំនួនខ្លះនោះហាក់មិនមានគោលនយោបាយដឹកនាំសមាជិកខ្លួនឲ្យបានច្បាស់លាស់នឹងត្រឹមត្រូវក្នុងជួរបក្សរបស់ខ្លួននោះដែលកត្តាទាំងនេះហើយទើបធ្វើឲ្យគណបក្សខ្លះបានក្លាយទៅជាគណបក្សក្រមួនគឺបង្កើតឡើងបាននៅមុនពេលបោះឆ្នោតតែមួយភ្លែតហើយក៏ត្រូវរលាយបាត់ទៅវិញក្រោយបោះឆ្នោតទទួលលទ្ធផលចាញ់នោះដែរ។

    ហើយកាបោះឆ្នោតចាញ់ឬក៏ឈ្នះលោកមាស សុភាលើកឡើងថាគឺវាស្ថិតនៅលើសមាជិកគាំទ្របក្សខ្លួនច្រើនឬតិចចឹងសរុបសេចក្តីមកលោកមាស សុភាថាគណបក្សខ្លះមានតែស្នាក់ការនៅតែក្រុងភ្នំពេញឯនៅតាមបណ្តាខេត្តក្រុងស្រុកឬជនបទមិនមានផងនោះហើយបេក្ខភាពដែលឈឈ្មោះបោះឆ្នោតនោះទៀតសោតប្រជាពលរដ្ឋដោយលោកនិងមិនបានដែលនិងបានស្គាល់ឈ្មោះឬក៏ឃើញមុខផងចឹងសួរថាអោយពួកគាត់ដែលជាប្រជាពលរដ្ឋនឹងជាម្ចាស់ប្រទេសទាំងមូលលោកបោះឆ្នោះជូនឲ្យដោយរបៀបណាដែលវាផ្ទុយស្រលះពីបេក្ខភាពដែលកើតចេញពីថ្នាក់ដឹកគណបក្សប្រជាជនកម្ពុជាដែលក្រោយឬក៏មុនបោះឆ្នោតគឺតែងតែនៅរួមសុខរួមទុកជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតជានិច្ចដោយមិនគេចវេសនូវរាល់បញ្ហាដែលប្រឈមនោះឡើយ។

    ជាមួយគ្នានោះដែរលោកប្រាក់ សុវណ្ណប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារក៏បានលើកឡើងថាបច្ចុបន្នគណបក្សប្រជាជនកម្ពុជាគឺបានចាក់ច្រេះប្រទាក់ក្រឡាយ៉ាងរឹងមាំទៅលើធនធានមនុស្សចាក់គ្រឹះដោយសម្បត្តិធនធានដែលកត្តាទាំងនេះហើយដែលជាជើងទម្រដ៏រឹងបុឹងក្នុងជួរបក្សហើយដឹកនាំផ្ទៃក្នុងបក្សបានយ៉ាងរឹងមាំនឹងឈានទៅដឹកនាំប្រទេសដោយទទួលនូវភាពរីកចម្រើនរក្សាបាននូវសុខសន្តិភាបានយ៉ាងពេញលេញហើយដ៏រាបណាប្រទេសមានសុខសន្តិភាពហើយនោះចឹងការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ននានាក៏បានទៅតាមហ្នឹងនោះដែរ។

    គួរបញ្ជាក់ផងដែរថាបើតាមរបាយការណ៏របស់លោកសំ លាងទ្រីប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីថាអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែមួយដែលនិងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកានាពេលនេះគឺមានទំហុំមណ្តោយប្រវែង១០.៥ម៉ែតទទឹង៩ម៉ែតនឹងកម្ពស់៦.១ម៉ែតសាងសង់អំពីថ្មប្រកក្បឿងនឹងបាតក្រោមក្រាលការ៉ូដោយចាប់ផ្តើមសាងសងនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២០រួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ខែមករាឆ្នាំ២០២១នៅលើផ្ទៃដីទំហុំ៣២.៧០ម៉ែតការេ៉ចំណាយអស់ថវិកាសរុប(មួយរយដប់មួយលាន សូន្យហុកសិបមួយពាន់រៀលគត់។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img